This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

gifs-a.blogspot.com

July 21, 2016

wonder woman stamps honor 75 year of amazon glory

The stamps, to be issued October 7, showcase the superhero's costume evolution from her World War II origins to her most recent incarnation leading up to the June 2 standalone "Wonder Woman" movie starring Gal Gadot.
The postal service announced the stamps at San Diego Comic-Con in partnership with Warner Bros. Consumer Products and DC Entertainment.
The stamp sheets feature four different stamp designs depicting Wonder Woman during the comic book eras: Golden Age (1941-55), Silver Age (1956-72), Bronze Age (1973-86) and Modern Age (1987-present).
The top row of stamps use show Wonder Woman in the Modern Age as she wears her beloved costume while wielding a hammer and hearkening back to her Greek mythology background. The second row of stamps shows Bronze Age Wonder Woman as she defends herself in battle using bullet-deflecting bracelets. The third row of stamps gives fans the Silver Age superhero holding onto her golden lasso of truth.
Lastly, the stamp sheet includes a design of Golden Age Wonder Woman wearing her original costume with a longer skirt, as originally envisioned in 1941 by her creator William Moulton Marston.
This isn't the first time USPS has honored Wonder Woman on stamps. In 2006, a Wonder Woman stamp with art by Ross Andru and Mike Esposito debuted alongside other stamps featuring fellow superheroes Aquaman, Batman, The Flash, Green Arrow, Green Lantern, Hawkman, Plastic Man, Supergirl and Superman.

July 10, 2016

ស្នាដៃនែបុព្វបុរសខ្មែរ

ធាតុពិតប្រទេសជាតិនីមួយៗដែលអាចមានវត្តមាននៅលើសំបកផែនដីយើងនេះ សុទ្ធសឹងរបស់រឺវត្ថុធាតនានាសំរាប់តំនាងវប្បធម៌របស់ជាតិផ្សេងៗរៀងៗខ្លន។ ហើយ ដើម្បីស្គាល់នូវវប្បធម៌ របស់ខ្លួនមួយបានគឺ ទាមទាអោយមានភស្តុដែលតំនាងអោយ សម្បត្តិវប្បធម៌ ដែលជាមរតកតំនាងអោយដួងព្រលឹងជាតិរបស់ខ្លួន។ ដោយឡែក ខ្មែរជាជនជាតិមួយក្នុងចំនោមជនជាតិនានាក្នុងលោកកីយ៍នេះដែរ ហើយក៏ពោពេញ ទៅដោយធនធានធម្មជាតិ និង ផ្នែកវប្បធម៌មិនចាញ់ប្រទេសជាតិជិតខាងឡើយ។ ជាពិសេសខ្មែរមានប្រាសាទរាប់សិបប្រាសាទ ដែលជាស្នាដៃរបស់ស្ថាបនិកល្បីៗ សុទ្ទសឹងតែជាកំពូលវិស្វាក់ករដែលពោពេញ ទៅដោយសមត្ថភាពពេញខ្លួនដែលបាន ក៍សាងឡើងគ្រប់តែទំព័រនៅក្នុងសម័យកាលនាប្រវត្តិសាស្រ្ត។​​ ប្រាសាទបុរាណដ៍ច្រើ នពេកពន់ដែលត្រូវបានក៍សាងឡើង ពីផ្ទាំងសិលាសុទ្ទសឹងជាវត្ថុធាតុដែលកំររកបាន នៅលើសកលលោលនេះ។ ប្រាសាទនីមួយៗត្រូវបានក៍សាងឡើងដោយរចនាម៉ូតខុស ៗគ្នាទៅតាមរចនាបទផ្សេងៗ ដែលតំនាងអោយយុគសម័យកាលនីមួយៗតាំងពីបុរា ណកាល។ ហើយស្នាដៃទាំងនេះក៍ជាផ្នែកមួយដែលមានតំលៃវិសេសវិសាលបំផុត ដែលជំរុញ អោយវប្បធម៍ខ្មែរឈានដល់កំពូលដែរ។ ទន្ទឹមនិងនេះកំរងឯកសារ ប្រវត្តិសាសន៍ ក៍ដូចជាកំនត់ត្រាតាមរយ:សិលាចារឹកនានាក៍បានឪ្យិដឹងពីជីវិត្តប្រព្រិត្ត ទៅនៃបុព្វបុរសខ្មែរ គ្រប់តែជំនាន់ដែលបានបង្ហាញថាពួកលោកសុទ្ទសឹងតែធ្លាប់បាប ឆ្លងកាត់នូវកាប្រយុទ្ធប្រឈមប្រឆាំងតតាំងទប់ទលនិងបញ្ឈប់ការឈ្លានពានគ្រប់ប្រភេ ទដើម្បីបព្វហេតុបេតិកភណ្ឌ័ផ្សេងៗដើម្បីជាប្រយោជន៍ដល់កួនចៅដែលជាមនុស្សជំនា ន់ក្រោយៗ ជាសត្យានុម័តមនុស្សជំនាន់មុនដែលមានតួនាទីជាអក្នបង្កើតស្នាដៃរបស់ ខ្លួនតាមរយះការក៏សាងហេដ្ឋារចនាសម្ព័ននានា ជាពិសេសគឺត្រួវសាងសង់នូវអ្វីដែល ជាអច្ឆរិយរឺក៏ប្រាសាតបិរាណផ្សេងៗអោយបានច្រើនទៅតាមសមត្ថភាពដែលអាចធ្វើ ទៅបាន ពីព្រោះការសាងសង់ឡើងវាពិតជាមានតំលៃវិសេសវិសាលណាស់ ពីព្រោះ វាបានបញ្ជាក់អោយមនុស្សជំនាន់ក្រោយបានដឹងអំពីរបបគ្រប់គ្រងប្រទេសជាតិនាស ម័យកាលបុព្វបុរសជំនាន់មុនៗនិងបានឆ្លុះបញ្ជាំងអំពីសម្ថភាពមនុស្សជំនាន់នោះដល់ កំរិតណាពីសេសគឺសាងសង់ឡើងគឹដើម្បីទុក្ខជាកេតំនែលសំរាប់តំនាងអោយ[[ព្រះសិវះ ព្រះព្រហ្ម]] ដួងព្រលឹងដូនតាជំនាន់មុនៗដែលជាអាទីទេព តំនាងអោយដួង ព្រលឹង របស់ជាតិ។ និងជាពិសេសវាជាវត្ថុទិពតាងតំនាងថា រាល់សម្មិផលក៏ដូចជាប្រាសាទ ទាំងនេះវាជាកេមរតកដួនតាតំនាងអោយកូនចៅជំនាន់ក្រោយៗដឹងនិងជឿជាក់ថាពិ តជាធ្លាប់មានជំនាន់មុនៗនិងជំនាន់ពួកយើងឈានចូលមកដល់នោះបើមិនជឿក៏មិន កើត ពីព្រោះវានូវមានវត្ថុតំនាងពាសពេញដីពេញផ្ទៃប្រទេសបែបនេះ។

ទម្លាប់៩យ៉ាងរបស់បុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង

តើប្រិយមិត្តបានធ្វើអ្វីខ្លះមុនពេលចូលគេង? នឹកដល់សំណួរនេះ​ លោកអ្នកអាចចាប់ផ្ដើមគិតមើលឡើងវិញពីអ្វីដែលលោកអ្នកបានធ្វើមុនពេលចូលគេងកាលពីយប់មិញ។​ ទោះបីជាចម្លើយរបស់ប្រិយមិត្តចេញមកក្នុងរូបភាពបែបណាក៏ដោយ ការពិតនៃការលើកឡើងសំណួរនេះ គ្រាន់តែចង់បង្ហាញលោកអ្នកឲ្យស្វែងយល់ពីទម្លាប់មួយចំនួនរបស់ បុគ្គលជោគជ័យមុនពេលគេងតែប៉ុណ្ណោះ។
ដូច្នេះ សូមប្រិយមិត្តសាកផ្ទៀងផ្ទាត់ទាំងអស់គ្នាមើល៍ថា តើទម្លាប់របស់អ្នក ដូចទៅនឹងទម្លាប់ ៩យ៉ាងរបស់បុគ្គលជោគជ័យខាងក្រោមនេះឬយ៉ាងណា?
១) បែងចែកពេលវេលា
គ្មានឡើយភាពខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍របស់បុគ្គលជោគជ័យ។ បុគ្គលប្រភេទនេះបានដឹងថា ការកំណត់ពេលេវេលាធ្វើកិច្ចការប្រចាំថ្ងៃនីមួយៗឲ្យបានត្រឹមត្រូវ និងធ្វើឲ្យខ្លួនមានតម្លៃ អាចគោរពតាមផែនការរបស់ខ្លួន។ពេលវេលាសម្រាប់ការងារ​ ការទទួលទានអាហារ ការជួបជុំគ្រួសារ មិត្តភក្ដិ លំហែកាយ ឬ ចូលគេងសុទ្ធតែត្រូវបានបែងចែកយ៉ាងត្រឹមត្រូវជាមុន ទើបអ្វីៗអាចចម្រេចបានតាមផែនការទាំងនេះ​ ក្រោយពេលខ្លួនក្រោកពីដំណេកនៅថ្ងៃស្អែក។
២) អានសៀវភៅ
បុគ្គលជោគជ័យនៅលើពិភពលោកភាគច្រើនចូលចិត្តអានសៀវភៅណាស់។ មនុស្សប្រភេទនេះ តែងចូលចិត្តអាន  ​ និង រៀនពីអ្វីដែលជាគំនិតរបស់អ្នកដទៃ។​ តើអ្នកមានដឹងទេថា ការអានសៀវភៅ គឺជាផ្លូវកាត់មួយសម្រាប់អ្នកឆ្ពោះទៅរកជោគជ័យដែរឬទេ? បុគ្គលជោគជ័យទាំងនោះមានជាអាទិ៍មហាសេដ្ខីអាមេរិក ប៊ីល ហ្គេត ចំណាយពេលអានសៀវភៅរហូតដល់យប់ជ្រៅអស់កម្លាំងចូលទៅគេងលក់តែម្ដង។
៣) ចំណាយពេលវេលាជួបជុំសមាជិកគ្រួសារ ឬ មិត្តភក្ដិ
ជោគជ័យ កើតឡើងតាមរយៈការទំនាក់ទំនង។​ដូច្នេះហើយបានជាបុគ្គលជោគជ័យទាំងឡាយបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួបជុំជាមួយគ្រួសារ និងមិត្តភក្តិចែករំលែកចំណេះដឹង ក៏ដូចជាពិភាក្សាពីការងារជាដើម។បុគ្គលជោគជ័យភាគច្រើនជ្រើសរើស ថ្ងៃពុធរៀងរាល់សប្ដាហ៍សម្រាប់ការ ជួបជុំជាមួយមិត្តភក្តិ ហើយក្រៅពីនោះ     សម្រាប់ការជួបជុំជាមួយគ្រួសារ។
៤) រៀបចំគម្រោងសម្រាប់ធ្វើនៅថ្ងៃស្អែក
គម្រោងសម្រាប់ធ្វើការនៅថ្ងៃស្អែក គឺជាផែនការសំខាន់មួយ ដែលបុគ្គលជោគជ័យត្រូវរៀបចំឡើងមុនពេលគេង។​បន្ទាប់មក គេត្រូវរៀបចំពីអ្វីដែលជាតម្រូវការសម្រាប់ត្រៀមខ្លួនសម្រេច ផែនការនោះ ដូចជាការរៀបចំសំណុំឯកសារដែលពាក់ព័ន្ធ សំលៀកបំពាក់ត្រៀមទុកមុនជាដើម។
៥) ធ្វើសមាធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​
សកម្មភាពដ៏អស្ចារ្យមួយទៀតរបស់បុគ្គលជោគជ័យ គឺការធ្វើសមាធិ នូវអ្វីដែលពួកគេយល់ថា នឹងជួយធ្វើឲ្យសុខភាពផ្លូវការ និងផ្លូវចិត្តរបស់ខ្លួនមានស្មារតីរឹងមាំល្អអាចជៀសវាងបញ្ហា ឬសម្ពាធនានាមកលើរាងកាយបាន។ បើអ្នកអនុវត្តទម្លាប់នេះបាន ប្រសិទ្ធភាពនៃការគិតរបស់អ្នកនឹងផ្ដោតទៅលើអ្វីដែលអ្នកចង់ធ្វើ និងមិនធ្វើឲ្យអ្នកមានអារម្មណ៍រវើរវាយទៀតផង។​អ្នកអាចចំណាយពេលត្រឹមតែ៥ ទៅ១០ នាទីមុនពេលគេង គឺគ្រប់គ្រាន់ទៅហើយសម្រាប់ការសមាធិនេះ។
៦) មានចក្ខុវិស័យខ្ពស់លើផែនការសមា្រប់ថ្ងៃស្អែក
វិធីសាស្រ្តមួយដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់អ្វីដែលនឹង កើតឡើងនៅថ្ងៃស្អែក គឺចក្ខុវិស័យរបស់បុគ្គលជោគជ័យ។ ​​​​​​​​​  ផែនការឬ គម្រោងដែលនឹងត្រូវធ្វើនៅថ្ងៃស្អែក គឺជាគោលដៅវាយលុកសម្រេចឲ្យបានរបស់អ្នកជោគជ័យដោយទំនុកចិត្ត និង ភាពជឿជាក់ តាមរយៈការស្វែករកមធ្យោបាយ ឬ គន្លឹះល្អៗ ឈានទៅដល់សមេ្រចផែនការនោះ។​ដូច្នេះ សម្រាប់អ្នក​ អ្នកអាចចំណាយពេល៥នាទី​ទៅ ១០ នាទីរិះរកវិធីសាស្រ្តនានាសម្រាប់សមេ្រចផែនការរបស់អ្នកនៅថ្ងៃស្អែក។
៧) សរសេរសមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ
តើអ្នកបានសម្រេចសមិទ្ធផលអ្វីខ្លះនៅថ្ងៃស្អែក? នេះជាសំណួរមួយរបស់បុគ្គលជោគជ័យតែងចោទសួរខ្លួន​​​ឯងមុនពេលចូលគេង។​វាអាចជាចម្លើយអវិជ្ជមានសម្រាប់អ្នក តែសម្រាប់បុគ្គលប្រភេទនេះត្រូវតែសម្រេចឲ្យបាន។​ការទទួលទានអាហារថ្ងៃត្រង់ ពេលល្ងាច ឬ អាចត្រលប់មកផ្ទះវិញបានទៀងទាត់ ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់បង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ​ និងធ្វើឲ្យបុគ្គលទាំងនេះគេងលក់ស្រួល។​ បើលោកអ្នកមិនមានចំណុចខាងលើនេះទេ បញ្ជាក់ថា អ្នកត្រូវរៀបចំខ្លួនអ្នកឡើងវិញ។​ លើកក្រោយអ្នកអាចសរសេរពីសមិទ្ធផល​៣ ក្នុងចំណោមសមិទ្ធផលចំនួន៥ ដែលអ្នកសម្រេចបាននៅថ្ងៃនេះ ក៏គ្រប់គ្រាន់ដែរ។
៨) ធ្វើអ្វីឲ្យបាននៅថ្ងៃនេះ
តើអ្នកធ្លាប់គិតទេថា បុគ្គលជោគជ័យជាមនុស្សខ្ជិលទុកការងារនៅគរជើងគ្នារកចេញជា សមិទ្ធផលមួយគ្មាន? ចុះអ្នកវិញយ៉ាងម៉េចដែរ? បើលោកអ្នកបំពេញការងារមិនអស់ពីដៃពីជើង ហើយទុកចោលអាងថាចាំថ្ងៃនេះ ឬ ថ្ងៃនោះ មួយឆាកជីវិតរបស់អ្នកប្រហែលនៅតែជាមនុស្សបរាជ័យដដែល។​នេះមិនមែនមានន័យថា បុគ្គលជោគជ័យទាំងអស់អាចធ្វើការងារសុទ្ធតែរាល់នោះទេ តែបើការងារនោះសម្រេចមិនបាននៅថ្ងៃនេះ គេនិងប្ដេជ្ញាថា និងធ្វើឲ្យហើយនៅថ្ងៃស្អែក។​ប៉ុន្តែ លោកអ្នកត្រូវចាំថា បុគ្គលជោគជ័យនៅលើលោកជាទូទៅតែងតែធ្វើអ្វីឲ្យហើយនៅថ្ងៃនេះ ទើ់បពួកគេអាចគេងលក់ស្រួលបាន។
៩) គេងឲ្យបានគ្រប់គ្រាន់
លោកអ្នកពិតជាធ្លាប់ស្ថិតក្នុងស្ថានភាពមួយដែលគេងមិន គ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកអស់កម្លាំង ងងុយគេង​ធ្វើកិច្ចការអ្វីមិនបានសម្រេចហើយមិនយូរមិនឆាប់នឹងមានជម្ងឺ និងបណ្ដាលឲ្យសមត្ថភាពខួរក្បាលចុះខ្សោយជាមិនខាន។ ដូច្នេះដើម្បីទទួលបានជោគជ័យដូចបុគ្គលជោគជ័យនានា លោកអ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ទើបជាការប្រសើរ ៕















ប្រើវិជីទាំង៨យ៉ាងនេះដើម្បីចេះសន្សំលុយ​​និងជៀសវាងការចំណាយខ្ជះខ្ជាយទិញអិវ៉ាន់ផ្សេងៗ

មនុស្សជាច្រើនតែងស្វែងរកវិធីផ្សេងៗគ្នា ដើម្បីរៀនចេះសន្សំលុយសម្រាប់ទិញវត្ថុប្រើប្រាស់ផ្សេងៗ។ហើយនេះជាវិធីទាំង៨យ៉ាងដើម្បីរៀនធ្វើឲ្យខ្លួនឯងចេះសន្សំលុយ៖
១) កាត់បន្ថយការទិញរបស់ថ្មីៗ៖
ជាការចាប់ផ្ដើមអ្នកមិនត្រូវគិតតែពីទិញរបស់ប្រើប្រាស់ថ្មីៗតាមតែចិត្តអ្នកនឹកឃើញនោះទេ។ ប្រសិនបើរបស់ទាំងនោះមិនសូវជាផ្ដល់អត្ថប្រយោជន៍អ្វីដល់អ្នកទេ គប្បីកុំទិញវាអី។
២) សន្សំលុយដោយការជាវរបស់លក់ដុំ៖
នេះគឺជាវិធិដ៏វៃឆ្លាតវៃមួយក្នុងការសន្សំសំចៃប្រាក់របស់អ្នក​ដោយងាកពីការជាវរបស់លក់រាយមកជារបស់លក់ដុំវិញ។ អ្នកមិនត្រឹមតែចំណេញលុយមួយចំនួនប៉ុណ្ណោះទេតែអ្នកអាចទទួលបាន សេវាកម្មដឹកជញ្ជូនដោយមិនគិតថ្លៃក៏មាន។
៣) ដាក់កំហិតខ្លួនឯងទៅលើការទិញវត្ថុនានា៖
អ្នកគួរបង្កើតជាបញ្ជីដ៏ច្បាស់លាស់មួយនៅពេលអ្នកមានគម្រោងថា ទៅផ្សារ។ ធ្វើដូចនេះវា និងជួយដាស់តឿនអ្នកមិនឲ្យចេះតែរវើរវាយទិញរបស់របរគ្មានប្រយោជន៍ទៀតនោះទេ។
៤) ចេះតថ្លៃ
អ្នកនឹងបាត់បង់ឪកាសសម្រាប់សន្សំលុយនៅពេលអ្នកទិញអ្វី
មួយដោយមិនដែលតថ្លៃជាមួយអ្នកលក់។ គេអាចបោកប្រាស់តម្លៃអ្នករហូតដល់អ្នកនឹកស្មានមិនដល់ ក៏មាន។
៥) មិនត្រូវចង់បានរបស់ផ្សេងៗរហូតទេ៖
នៅពេលអ្នកវីវក់ជាមួយរបស់របរថ្មីៗទំនើបៗលុយនៅក្នុងកាបូបអ្នកគឺប្រាកដជាមិនសល់នោះទេ។​អ្នកអាចនិងចាយវាយលុយដូចរន្ទះនៅពេលអ្នកពេញចិត្តចង់បានអ្វីមួយ។
៦) បង្កើតទម្លាប់ចែករំលែកជៀសជាងការទិញរបស់ថ្មី៖
ប្រសិនបើអ្នកចង់បានកម្រាលពូកថ្មីអ្នកគួរសួរទៅកាន់បងប្អូនអ្នកសាកមើលថាពូកគេមានដែរឬទេ? វាប្រសើរជាងការទិញថ្មីទាំងដឹងថាវាមិនចាំបាច់ទាល់តែសោះសម្រាប់អ្នក។
៧) ពិចារណាថាអ្នកអាចធ្វើវាដោយខ្លួនឯងបានឬអត់៖
អ្នកអាចចំណេញប្រាក់បានមួយផ្នែកដែរនៅពេលអ្នកអាចធ្វើអ្វីមួយបានដោយខ្លួនឯងហើយមិនបាច់ហត់ទៅជួលអ្នកដទៃ។






៨) ចេះប្រៀបធៀប៖
ចំណេះដឹងគឺជាកម្លាំង។​ហើយអ្នកនឹងអាចយកលុយទាំងនោះទៅទិញកម្លាំងនៅពេលអ្នកសិក្សា ស្រាវជា្រវពីវាកាន់តែដិតដល់។ មិនត្រូវដាច់ចិត្តទិញអ្វីមួយដោយគ្រាន់តែឃើញវាតែម្ដងនោះទេ៕

ច្បាប់កូនចៅ

១ នេះបទកាកគតិ៍                 ទើបចងជាបទ                 ជាច្បាប់ទូន្មាន
តាមដោយគន្លង        ព្រេងព្រឹទ្ធបុរាណ                 អ្នកប្រាជ្ញនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លក        ស្ងួនអើយមាសយក        បណ្ដាំបិតា
ឳពុកនេះចាស់        ឥតអ្វីអោយបា        ស្ងួនអើយរក្សា
ពាក្យឳពុកនៅ។
ឱកូនកំសត់        រៀនអោនរៀនអត់        រៀនគិតក្នុងក្រៅ
រៀនអោនលំទោន        កុំអោយហ្មងសៅ        ដល់ខ្លួនកូនពៅ
កេរ្ដិ៍ដល់ឳពុក។
ដឹងឆ្លើយត្បិតដង        កូនសើចរែងឆ្គង        ត្បិតតែឳពុក
ទ្រព្យគង់ត្បិតស្រី        ចេះរៀបដាក់ទុក        ប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥ - ចំណេះទាំងឡាយ        កិច្ចកលដោះស្រាយ        ត្បិតតែគំនិត
ដឹងកិច្ចដឹងកល        ដឹងឆ្ងាយដឹងជិត        ដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខាន        ល្មមដើរបំពាន        ពុំគិតក្រងាយ
ល្មមឈប់បង្អង់        ល្មមខាននូវអាយ        ក្ដីក្រកុំស្រាយ
ក្ដីជាកុំធ្វេស។
សូវដើរកុំដេក        សូវថប់កុំត្រេក        សេចក្ដីប្រហែស
សូវខានកុំពារ        ចចើងចចេស        សូវចូលកុំចៀស
វាសរួចសឹមគូរ។
លឿនកុំបំបោល        ពាក្យព្រេងកុំចោល        ខឹងកុំអ៊ូទ្រូ
ស្រាយចេញអោយឆាប់        កុំអោយទុកយូរ        សេចក្ដីមូទូ
មិនគិតខុសត្រូវ។
ដេកកុំដំងើច        គេក្រកុំសើច        គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន        ធ្វើជាអោយគួរ        តឹងគិតអោយធូរ
យូរគិតអោយឆាប់។
១០ -សេចក្ដីបំរុង        ពាក្យដើមពាក្យចុង        ប្រកាន់អោយខ្ជាប់
សូវនឿយអោយខ្លួន        កុំអោយបង់ទ្រព្យ        សូវបង់ក្ដីគាប់
កុំអោយខ្លួនស្លាប់។
សូវស្លាប់ទៅជា        កុំបង់ធម្មា        អិរិយាសីលគាប់
អោយគិតជញ្ជឹង        រំពឹងអោយសព្វ        ពាក្យស្លែងកុំស្អប់
ពាក្យគាប់អោយយក។
ចង់គង់អោយទុក        ចង់បានក្ដីសុខ        អោយស្វែងដើររក
ឃើញច្បាស់ធម៌ផង        អោយយកខ្លួនជ្រក        ក្ដីសោកមម៉ោក
អោយជៀសចេញឆ្ងាយ។
កូនអើយលោកិយ        នេះអោយរៀនក្ដី        រៀនច្បាប់ទាំងឡាយ
រៀនទាំងសំដី        កុំបីរាយមាយ        ក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម។
ឱកូនពុំងា        ធម្មតាអ្នកជា        អោយរៀនថែទាំ
រៀនដាក់រៀនទុក        រៀនរៀបរៀនចំ        រៀនរកសន្សំ
លក់ចេញទិញចូល។
១៥ -មួយសោតអែច្បាប់        បើបានមានទ្រព្យ        មនុស្សផងមកមូល
ពឹងពាក់ប្រាណណា        បាយកប្រមូល        សន្សំផ្សំចូល
យកមកជាគ្នា។
កូនអើយអែម្លប់        មនុស្សផងចូលឈប់        សំរាន្ដអាត្មា
ព្រៃឈើជាម្លប់        ត្រសុំសាខា        ម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន។
មនុស្សផងរំលង        រកម្លប់ទៀតហោង        ចូលចតសំរាន្ដ
ម្លប់នោះត្រជាក់        ត្រសាក់ក្សេមក្សាន្ដ        មនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹក        ជ្រាលជ្រៅពន្លឹក        ជាទីសំណាក់
មច្ឆោមច្ឆា        ចេញចូលពឹងពាក់        ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោង        ឯទឹកនោះផង        ម្ដេចប្រែជាក្ដៅ
មច្ឆាទាំងឡាយ        ព្រាត់ព្រាយរត់ទៅ        រកទឹកទៀតនៅ
ពុំនាក់អាត្មា។
២០ -កូនអើយថាបើ        បាឯងអាចធ្វើ        ក្ដៅក្ដាត់មហិមា
ព្រៀងលានទាំងឡាយ        គេនឹងនិន្ទា        ដំនៀលដៀលថា
បាអែងពុំចេះ។
អាប់ឥតប្រាជ្ញា        អាប់ទាំងឥរិយា        យោបល់ចំណេះ
អាប់ទាំងមារយាទ        អាប់ទាំងតំរិះ        ត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹក        កូនអើយបើល្គឹក        ពុំមានមច្ឆា
មួយគ្រាន់ពន្លៀក        នៅក្នុងគង្គា        ពុំរាប់ហៅជា
ប្រសើរឡើយហោង។
មួយសោតអ្នកណា        គេមកប្រាប់ថា        ត្បិតបាធ្វើឆ្គង
បាគិតជញ្ជឹង        រំពឹងដើមទង        កុំបាតោតតូង
ក្អេងក្អាងពុំគាប់។
ទូកហួសកំពុង        រាចែវបង្អង់        ថយមកចូលចាប់
ពាក្យលឿនហួសខ្នាត        ហៅឥតគំនាប់        ថយមករកគាប់
ពុំបានឡើយណា។
២៥ -អង្គុយហួសស័ក្ដិ        ស្រដីហួសថ្នាក់        បង់បោយហួសស្មា
ពុំមើលប្រមាណ        នឹងប្រាណអាត្មា        ហាហួសចង្កា
ថាហួសសេចក្ដី។
រីឯកង្កែប        មុខដូចគេពេប        ហាឡើងស្រដី
អួតអែងកំលាំង        ជល់នឹងដំរី        ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក        ដកកក្ងក់        អួតអែងអំណាច
នឹងជ្រែកប្រឹថពី        ទៅខាំនាគរាជ        ដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីឯអណ្ដើក        វារឡើងរវើក        មកអួតអាត្មា
ថាអញនឹងលោត        រំលងបព្វតា        ហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់        លោតឡើងពីភក់        មើលទៅគួរស្អប់
អួតខ្លួនថាល្អ        ដូចមាសទឹកដប់        រាងអញចំប្រប់
ដូចរាជសីហា។
៣០ -ហាឡើងមិនធ្យាន        ស្ដីមិនប្រមាណ        នឹងប្រាណអាត្មា
សូវអោនកុំងើប        សូវស្ងៀមកុំថា        សូវវាយកុំយារ
សូវគប់កុំជះ។
ឱកូនពន្លក        ច្បាប់នេះបាយក        ស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរ        ហៅមហាវិសេស        កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង        សប្បាយចង់លេង        នេះឯងលោកថា
នឹងកើតទុក្ខក្រោយ        នឹងបង់ទ្រព្យា        នឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ        ចំការជួញប្រែ        នោះមានគេរាប់
សប្បាយបានស៊ី        សប្បាយបានទ្រព្យ        សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី        ចេះលើកយសប្ដី        ចេះគិតចេះគូរ
ចេះរៀបចេះចំ        ចេះសមចេះគួរ        អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥ នាងនេះឈ្មោះអ្វី        មុខមាត់អប្រិយ        សមជាអ្នកមាន
ម្លោះហើយនឹងកើត        ទ្រព្យផងពុំខាន        ព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្ស        ពុំដែលនឹងខុស        ហួសពីទំនាយ
ពុំដែលនឹងផ្អៀង        មិនជិតមិនឆ្ងាយ        អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា        លោកមានឧបមា        អោយគិតអោយយល់
ពាក្យលោកទំនឹម        មិនមានអោយសល់        កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាង        ដើរកុំមើលរាង        មើលអង្គអាត្មា
កុំដើរផ្ទះគេ        ហួសពេលវេលា        កុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខ        កុំដើរពានថ្លុក        ថាឯងសប្បាយ
មានទោសនឹងគេ        កុំអោយនិយាយ        ដើមគេនឹងក្លាយ
កើតជាទោសធំ។
៤០ - ខ្លួនទាបកុំតោង        ដៃខ្លីកុំឈោង        ស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់        អួតអាងប្រគំ        ក្ងួរអួតផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់        ដកកក្ងក់        ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ        រំលងលើគល់        ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រាំ        ក្រោកឡើងទន្ទាំ        កែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង        ផ្អៀងផ្អងទន់ទាប        ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់        ពាក្យនេះមហាគាប់        គ្រប់តួទាំងឡាយ
បាគិតរំពឹង        ជញ្ជឹងអោយឆ្ងាយ        កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់        ថាបាពុំគាប់        ទោសដល់អាត្មា
កុំបាភិតភាំង        ស្លុតស្លាំងកាយា        ប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
៤៥ - រិះរកគំនិត        ជុំយោបល់គិត        ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់        ចាត់ឡើងអោយដឹង        ចំណេះមួយនឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថា        ពាក្យលោកឧបមា        ដូចគជសារសឹក
កាំភ្លើងដៃដុំ        ពុំដែលនឹងក្លឹក        ដេញដាលគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា        អ្នកមានប្រាជ្ញា        សន្ដានត្រកូល
អោយគិតសញ្ជឹង        រំពឹងអោយមូល        ប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាង        កុំភូតបំព្រាង        កុំអោយចែចូវ
កុំកាច់កុំកិន        រអែរអូវ        កុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀន        កុំបៀតកុំបៀន        កុំស្ដីអោយមោះ
គ្នាបានជាខុស        អោយមានសន្ដោស        កុំហាអោយហួស
ជ្រួសពាក្យទៅមុន។
៥០ - ចូលសឹកកុំញោច        ជំពាក់កុំបោច        ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា        កុំអោយលោកអន់        សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំង        កុំអាងខ្លួនខ្លាំង        រត់នឹងស្រមោល
កុំអាងជាធំ        កុំងាយពាក្យពោល        ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច        កុំអាងអំណាច        ដើរកាត់តំរង់
ក្រែងបង់អិរិយា        សក្កាកុំគង់        លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់        ពាក្យមួយមហាគាប់        មានមិត្ដស្នេហា
អោយមើលមារយាទ        មើលសព្វអិរិយា        អោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួន        អោយល្មមនឹងខ្លួន        អោយធួននឹងអង្គ
សឹមយកជាមិត្ដ        ឋិតថេរដ៏លង់        ទៅមកតំរង់
ចេញចូលស៊ីចុក។
៥៥ - មិត្ដមួយសោតណា        ទៅមកកាន់គ្នា        បង្កើតអោយសុខ
មិត្ដមួយអោយទោស        បង្កើតជាទុក្ខ        មិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិន        ទៅមកខ្ជាន់ៗ        ជក់ថ្នាំស៊ីស្លា
ចុះឡើងមិនអាក់        នឹងហិនអាត្មា        កូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសី        កូនប្រុសកូនស្រី        ស្ងួនអើយបាស្ដាប់
ទំនឹមទំនង        គន្លងផ្លូវច្បាប់        ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថា        រិកក្នុងអាត្មា        មានបីពុំឃ្លាត
មួយស៊ីមួយដេក        មួយដើរជាខ្នាត        ស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិត        ដើរឥតគំនិត        ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ        ហៅឥតគំនាប់        ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០ - នឹងស្វែងរកទ្រព្យ        ចង្រៃអភ័ព្វ        មិនអោយជំនា
អោយកើតតែទុក្ខ        អោយបង់ទ្រព្យា        នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វ        ចង្រៃនូវអព        មង្គលទាំងឡាយ
ចូលក្នុងអាត្មា        មិនមានទៅឆ្ងាយ        ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី        បើមានរិកបី        ដូចច្បាប់លោកថា
រិកដេករិកដើរ        រិកស៊ីអាហារ        ជាអ្នករក្សា
អិរិយាមារយាទ។
ខ្លាចមេខ្លាចបា        ទោះបីធ្វើការ        មិនមានអោយឃ្លាត
ទោះបីនឹងសើច        នឹងលេងមានខ្នាត        ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ        ទោះជិតទោះឆ្ងាយ        គេយល់អិរិយា
គេយល់ចំណេះ        ជាអ្នករាបសា        គេចង់ចងជា
ពន្ធយកជាញាតិ។
៦៥ - មានខ្សត់ពុំគិត        យកតែគំនិត        ឥរិយាមារយាទ
អោយចេះរៀបចំ        ទុកដាក់ជាខ្នាត        ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឳពុក        នឹងបានលើកមុខ        ដោយកូនពុំងា
អស់ទាំងបងប្អូន        ជីដូនជីតា        ម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាព        ជាអ្នករាបទាប        ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន        ទោះឆ្ងាយទោះជិត        សឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
៦៨ - កូនអើយចូរស្ដាប់        ចូរចាំអោយខ្ជាប់        ទុកក្នុងអាត្មា
ទំនឹមទំនង        គន្លងឧបមា        ទើបចងប្រែជា
ជាបទព្រហ្មគិតិ។




១ កូនអើយស្ងួនតែមួយ               ទុកជាត្រួយត្រូលគំនិត               កូនអើយមាសតាំងចិត្ត               តាំងចរិតគិតកុំឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង        ទោសខ្លួនឯងមើលមិនយល់        ទោសគេតូចសោតសល់        រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ        រកអំពាវគ្នាមកជុំ        ដល់បានស្ករទឹកឃ្មុំ        ពួនក្នុងផ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀត        ខំឆ្លៀតបៀតមិនគិតក្រែង        មើលយល់តែខ្លួនឯង        មិនយល់គេឯទៀតផង។
៥ នឹងស៊ីចង់ពិសា        ខ្ជិលទំពារឲ្យហ្មត់ហ្មង        យល់នាមថាជាមង        យល់ឯជងថាជាកួយ។
យល់តាថាជីដូន        យល់ឯកូនថាជាក្មួយ        យល់ពីរថាជាមួយ        យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ        យល់ឯបុណ្យថានរក        យល់ល្អថាអាក្រក់        យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់        ឆ្លុះកញ្ចក់ធ្មេចនេត្រា        យល់សេះថាជាលា        យល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង        អ្នកណាឈ្វេងប្រាជ្ញាយល់        ឃើញថ្លុកកុំថាថ្នល់        ក្រែងកំហល់កំហុសមាន។
១០ អ្នកប្រាជ្ញកាន់ពាក្យទៀង        កុំឲ្យល្អៀងពាក្យបុរាណ        កុំដើរផ្លូវបំពាន        ពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធ        គួរឲ្យគិតពិចារណា        កុំអួតអាងអាត្មា        ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ        ខ្លាចក្តីទូជ៌នដល់ប្រាណ        បើស៊ីកុំតាមឃ្លាន        មើលប្រមាណអស់គ្នីគ្នា។
លើកដាក់តាមកម្លាំង        កុំកើចខ្លាំងឈឺដល់ស្មា        ប្រើគេប្រើឲ្យជា        កុំសសន់រាន់សៅដៅ។
ទោះដើរកុំរួសរាន់        គិតឲ្យគ្រាន់សឹមដើរទៅ        កុំឲ្យអាប់អាស្រូវ        កើតដំនៀលដល់អាត្មា។
១៥ កុំយល់ឆ្អិនជាឆៅ        កិច្ចក្នុងក្រៅមានតម្រា        កុំអាងតែប្រាជ្ញា        ចោលក្បួនច្បាប់លោកព្រេងនាយ។
ស្រដីឲ្យស្រួលស្រេច        គិតសេចគ្រេចកុំគិតងាយ        រំពឹងគិតឲ្តឆ្ងាយ        យល់លង្វែកសព្វនានា។
ពាក្យព្រេងលោកស្រដី        ថាកុំបីចិញ្ចឹមខ្លា        ពាក្យព្រេងលោកឧបមា        គិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់        ខ្លាចក្រឡាប់ខាំឯប្រាណ        អូសទូកកុំឲ្យល្អាន        ទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើក        បើកក្រើកត្បិតខ្យល់បក់        ទឹកថ្លាល្គឹកបើល្អក់        ត្បិតរលកខ្លាំងសោះសា។
២០ យល់តូចកុំអាលខំ        គួរសន្សំយកជាគ្នា        បានច្រើនកុំអាលពារ        សន្សឹមតិចៗរៀងទៅ។
អ្នកមានរក្សាខ្សត់        ដូចសម្ពត់ព័ទ្ធពីក្រៅ        អ្នកប្រាជ្ញរក្សាខ្លៅ        ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប        ដោយសភាពធម៌បុរាណ        អ្នកឆ្អែតរក្សាឃ្លាន        នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមកវឹង        ឥតកំដឹងអស់អម្បាល        ចំណេរចេរកាន់កាល        ដូចរបងស្រាស់បន្លា។
កុំឆីឆ្អែតតែឯង        មិនគិតក្រែងអស់គ្នីគ្នា        គេឃ្លានក្នុងផ្ទៃផ្សា        ឲ្យឆីរ៉ាបានឆ្អែតផង។
២៥ កុំមានចិត្តលលើ        ពឹងក្រពើឲ្យចម្លង        កុំកាប់ឧសរបង        វាំងចំណារឯអាត្មា។
មានទូកឲ្យមានថ្នោល        មានបង្គោលមានយុថ្កា        ទាំងពួរទាំងច្រវា        ជើងចែងណ៎ាឲ្យសព្វគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់        បក់បោកដល់នឹងទល់ទប់        ប្រយ័ត្នប្រយោជន៍គ្រប់        ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំ        ដូចបណ្តាំបណ្តៅចិត្ត        ពាក្យព្រេងគួរឲ្យគិត        គិតរំពឹងឲ្យគ្រប់គ្រាន់។
ពាក្យនេះជាសណ្តាប់        ទុកជាច្បាប់ទៀងជាក់ស្បាន់        ពាក្យនេះជាកំណាន់        កំណត់នៅពុំឃ្លាតឃ្លា។
៣០ តែងតពាក្យទៅទៀត        កុំបៀនបៀតអ្នកព្រឹទ្ធា        កុំសង់ផ្ទះបៀតធ្លា        ស្រីសាធារណ៍ពុំគង់ទ្រព្យ។
ស្រីស្រាលខ្លៅប្រច័ណ្ឌ        ស្តីជញ្ជាន់ថាពុំគាប់        ពាក្យនេះឥតគេរាប់        ពាលរែងស្អប់ពាក្យមេបា។
ប្រឡែងរែងច្រើនឈ្លោះ        ពាក្យទ្រគោះច្រើនគេថា        កំណាញ់កើតនិន្ទា        នឹងសាធារណ៍ពុំគង់ទ្រព្យ។
កូនកាចរែងចាញ់ម្តាយ        ពាក្យពាយងាយគេរែងស្អប់        ខ្ចីទ្រព្យគេកញ្ជប់        រកគេទៀតគេថាគ្មាន។
អ្នកទាបរែងស្អប់ខ្ពស់        ត្បិតពឹងយសគេពុំបាន        អ្នកខ្សត់ស្អប់អ្នកមាន        ត្បិតពុំបានឲ្យពឹងទ្រព្យ។
៣៥ អ្នកខ្លៅរែងស្អប់ចេះ        ត្បិតតម្រិះគិតគំនាប់        អ្នកខុសរែងស្អប់គាប់        ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយ        កូនចៅអើយយកទុកទៅ        គ្រាន់បានប្រៀនប្រដៅ        តកូនចៅផៅសន្តាន។
ពាក្យនេះស្មើខ្លួនហើយ        កូនចៅអើយចូរចាំប្រាណ        អស់អាថ៌ឱវាទទាន        ជាសូរេចម្ល៉េះឯងហោង។