This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

gifs-a.blogspot.com

June 26, 2016

សីលធម៌ដែលមនុស្ស​ គ្រប់រូវត្រូវតែមាន

តាមន័យទូទៅ សីលធម៌សម្គាល់នូវទ្រឹស្តី និង ពាក្យ ទូន្មានទាំងឡាយណា ដែលដឹកនាំទៅរក ផ្លូវល្អ និងជៀសវាង ផ្លូវអាក្រក់ សម្រាប់ការរស់ នៅ។ តាមន័យបពិសេស សីលធម៌សម្គាល់ការ អប់រំតាមផ្លូវចិត្ត ឲ្យបានប្រសើរ ។
ក្នុងការរស់នៅ សីសធម៌មានច្រើនយ៉ាង:
          ១. សីលធម៌ ផ្ទាល់ខ្លួន
- ដឹងខុសត្រូវ
- ស្គាល់ល្អ ស្គាល់អាក្រក់
- តាំងខ្លួនជា ម្ចាស់ចិត្តរបស់ខ្លួន
- ទទួលខុសត្រូវ នឹងអំពើរបស់ខ្លួន
- ក្លាហាន ក្នុងផ្លូវត្រូវ ។
          ២.សីលធម៌ក្នុងគ្រួសារ
- ឪពុកម្តាយចិញ្ចឹមកូនដោយពុំនឹកគិតដល់ការ សងគុណតបមកវិញព្រោះជាមុខងារ របស់ ឪពុកម្តាយ
- ធ្វើឲ្យមានភាព សុខដុម
- ស្រឡាញ់កូនស្មើគ្នា
- រៀបចំឲ្យកូន បានទៅជាពលរដ្ឋ ពេញលេញ ។
          ៣. សីលធម៌ក្នុងវិជ្ជាជីវ:
- មនសិការ ការងារ
- រកស៊ីតាម សមត្ថភាព
- រកស៊ីតាមសម្មាជីវោ
- មិនរំលោភ លើអ្នកតូចជាងខ្លួន
- មិនធ្វើការហួលកម្លាំង ដែលនាំឲ្យឈឺ ឥត ប្រយោជន៏ ។
          ៤.សីលធម៌ ក្នុងសង្គម
- មិនបែកបាក់គ្នា
- មិនមើលងាយមនុស្សគ្នាផងគ្នា
- ស្រឡាញ់យុត្តិធម៌
- រាប់អាន មនុស្សទូទៅ
- ទទួលទុក្ខវេទនា របស់អ្នកដទៃ
- មិនឈ្លានពាន អ្នកដទៃ ។
          ៥.សីលធម៌ ក្នុងពិភពលោក
 រួមរស់ដោយសន្តិភាព ជាមួយាប្រទេសដទៃ ។


 
ចូរញញឹមឲ្យអស់ពីចិត្ត!
តាមការស្រាវជ្រាវ របស់សមគមវិទ្យាសាស្រ្ត ចិតវិទ្យាអាមេរិចបានបង្ហាញឲ្យឃើញថាអ្នក ដែលញញឹមបន្ទាប់ពី ជួ​បស្ថានភាពតាមមាន អត្រាបេះដូង លោតញាប់តិចជាងអ្នកដែលមិន បានញញឹម ។អ្នកចិត្តសាស្រ្តបានបន្តពន្យល់ ទៀតថា “ការញញឹមពេលជួប ស្រ្តេសស៏ ធ្វើឲ្យ រាងកាយបង្កើន​ កម្លាំងតបតនឹង ស្រ្តេសស៏ ។ ការញញឹមអស់ពីចិត្ត គឺ កម្រើកទាំងសាច់ដុំជុំ វិញមាត់ និងសាច់ដុំជុំវិញភ្នែក មានប្រសិទ្ធភាព កំចាត់ស្រ្តេសស៏ និងកាត់បន្ថយអត្រាបេះដូង លោតញាប់” ។
កុំភ្លេចញញឹម ជានិច្ចពេលជួបឧបសគ្

ទិចនិច១២យ៉ាងដើម្បីឲ្យបញ្ញាឈ្លាសវៃ

១.ជជែកគ្នាជានិច្ចកាលតែកុំវែងពេក កុំរំខានមិត្តរបស់អ្នក
២.និទានរឿងឬនិយាយរឿងកំប្លែងសើចលេង ដោយកម្រ​ (បើនិយាយត្រូវឲ្យខ្លី)
៣.មិននិយាយបញ្ចើចបញ្ចើរឲ្យគេតបមកខ្លួនវិញ
៤.ជៀសវាងការនិយាយខ្សិប ក្នុងចំណោមមនុស្សម្នា
៥.ជៀសវាងការនិយាយពីខ្លួនឯង
៦.ត្រូវហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲ្យទូលាយនៅពេលដែលពាក្យសំដីមិនប្រយ័ត្នប្រយែងចំនួនត្រូវបានគេប្រើដើម្បីលើកគុណសម្បត្តិនរណាម្នាក់ តែបានប៉ះពាល់ដល់រូបអ្នក
៧.ពេលនិយាយជាមួយនរណាម្នាក់ត្រូវមើលមុខគេ ដើម្បីឲ្យដឹងថាគេយល់ស្រប់ឬអត់
៨.កុំនិយាយឬស្ដាប់ "ពាក្យនិន្ទា"​ និង "រឿងអាស្រូវ"                       
៩.កុំធ្វើត្រាប់គេ ព្រោះអ្នកដែលត្រូវដែលគេធ្វើត្រាប់តាម រមែងអាម៉ាស់មុខជាធម្ម​តា
ហើយគេមិនដែលភ្លេចទេនូវភាពអាម៉ាស់នោះ
១០.កុំពោលពាក្យគំរោះគរើយ ដោយស្រែកឬសំលុតខ្លាំងៗ។ ពាក្យអាក្រក់ៗ និងសេចចេញដោយមិនដឹងខ្លួន ហើយភាពកោងកាច ក៏នឹងកើតឡើងបន្ថែមទៀត
១១.ការសើចលឺៗ ជាភាពរីករាយសម្រាប់មនុស្សស្ងង់ ឥតសណ្ដាប់ធា្នប់ប៉ុណ្ណោះ អ្នកដែលមានសីលធម៌ល្អ គេគ្រាប់តែញញឹមតេមិនដែលសើចឡើយ
១២.អ្វីដែលអ្នកនិយាយ ចរនិយាយឲ្យច្បាស់ ឲ្យសមរម្យ និងប្រកបដោយស្នាមញញឹម ៕
១០ នាទីមានប្រយោជន៍ ដល់ខួរក្បាល
ជីវិតរស់នៅប្រចាំថ្ងៃ តែងជួបប្រទះ ភាពតានតឹង ស្មុគ្រស្មាញ ដែលជាហេតុ ធ្វើឲ្យខួរក្បាលមនុស្សច្របូកច្របល់ ។ វិធីដ៏ងាយបំផុត ដ់ម្បីឲ្យខួរក្បាល មានភាពស្រស់ថ្លា
ឡើងវិញ គឺ មិនចាបាច់ធ្វើអ្វីទាំងអស់ ។ ជារៀងរាល់ថ្ងៃចូរ ចំណាយ ពេលសម្រាប់ខ្លួនឯង ១០នាទី ក្នុងរយ:ពេល១០នាទីនេះ មិនបាច់ធ្វើអ្វីទាំងអស់ មិនគិតពីអ្វីទាំងអស់ ចូរផ្ដោតអារម្មណ៍តែលើខណ:បច្ចុប្បន្ន តែ ម្យ៉ាងគត់ ។ការធ្វើដុច្នេះជាប្រចាំ ជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យខួរក្បលមានភាពស្រស់ថ្លា ចិត្តស្ងប់ មាំមួន ៕

June 21, 2016

របៀបប្ដូរឈ្មោះក្នុងfacebook

Facebookជាប្រព័ន្ឋទំនាក់ទំនមួយដែលមានការពេញនិយមពីសំនាក់គ្រប់ស្រទាប់វណ្ណះ
ក្មេង ចាស់ ប្រុស ស្រី។
ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីការប្តូរឈ្មោះនៅលើប្រព័ន្ឋទំនាក់ទំនាក់Facebook ដោយ
យើងអនុវត្តន៏តាមជំហាន



  1. ចូលទៅកាន់Setting
  2. នៅត្រង់ផ្ទាំងGeneral Account Settings យើងចុចនៅត្រង់name ចុចលើ(Edit)
  3. First បំពេញឈ្មោះណាដែលយើងចង់បាន
  4. Middleឈ្មោះដែលត្រូវឈរនៅពាក់កណ្តាល
  5. Last បំពេញឈ្មោះចុងដែលយើងចង់បាន
  6. បំពេញលេខសំងាត់នៅត្រង់Password 
  7. ចុចលើពាក្យថាSave Changes ជាការស្រេច។

វិធីសាស្រ្តក្នុងការនិយាយ

ទាំងនេះគីជាសិល្ប៍វិធីក្នុងការនិយាយខ្លះៗដែលខ្ញុំលើកមកសរសេរៈ


១.ការនិយាយរាក់ទាក់(បង្កើនភាពស្និទស្នាល)
២- ​ការ​ដាក់ខ្លួន ដាក់កាយ
៣- ពូកែ​ស្តាប់​ ពូកែនិយាយ
៤- ភាសា “កាយវិការ”​
៥-​​ សម្តី​បើក​ចំហ

៦-ប្រែ​សត្រូវ​ឲ្យ​ក្លាយជា​មិត្ត
​៧-វិធី​លើកសរសើរ​
៩-​ កុំរអ៊ូ​រទាំ​ច្រើន​ពេក
១០-​ មិនគួរ​ប្រើសម្តី​បន្ទាបបន្ថោក​ជាន់​ឈ្លី​អ្នក​ដទៃ
១១- ​ វិធី​និយាយ​ពង្វាង
១២- កុំ​វាយ​ប្រហារ​ត្រង់ៗពេក
១៣- ការ​រិះគន់​ដាស់តឿន
១៤-​ កុំ​និយាយ​ឲ្យ​គេ​អាម៉ាស់​ ឬ​ឈឺ​ចាប់
១៥-​ មិន​និយាយ​ពី​អ្វី ដែល​គេ​មិន​ចូល​ចិត្ត​
១៦- បែង​ចែក​អាក្រក់​ និង​ល្អ
១៧- ស្វែង​យល់​ពី​ស្ថានភាព​អ្នក​ស្តាប់​
១៨- សុំទោស” និង​ “អរគុណ”
១៩-​  ពាក្ស​មិនពិត” ត្រូវ​ប្រើ​តែ​ក្នុង​បំណង​ល្អ​ប៉ុណ្ណោះ​
២០- យក​ចិត្ត” តែ “កុំស៊ីជោរ »
២១- ល្អ​ឡើង​រិល” ដូរ​ឲ្យ “ល្អ​ឡើង​វិញ »
២២- ការលួង​លោម
២៣-​ ការ​លើកទឹក​ចិត្ត
២៤-​ តិចនិច​ក្នុង​ការ​សួរ
២៥- “អ្នកឆ្លាត​ធ្វើ​ល្ងង់”
២៦-​ មិន​គួរ​និយាយ​ជ្រែក ឬ​និយាយ​កាត់
២៧- ការ​និយាយ​បន្ទន់​ចិត្ត
២៨- វិធីស្ងៀម​ជាង​ស្រដី
២៩- ទាញអារម្មណ៍​ឲ្យ​ចូល​ធ្លុង​គ្នា​
៣០- ​មហិទ្ឋិឫទ្ឋិ​ខ្លាំង​ស៊ី​ពាល
៣១- បង្ហាញពី​សន្តាន​ចិត្ត
៣២- វិធី​ចាញ់​ជា​ព្រះ​ឈ្នះ​ជា​មារ​
៣៣-​ កូន​ចៅ​ និង​ចៅ​ហ្វាយ
៣៤-​ ក្បាច់​រុញ​ស៊ីក្លូ​បញ្ចូល​ឡាន
៣៥- និយាយ​ក្នុង​ចំណោម​មហាជន
៣៦- វិធី​បង្កើន​ស្នេហ៍​មុខ

June 19, 2016

រឿងប្រលោមលោក

ដោយ ហុង ប៊ុន
ភាគ​ទី​១
ជា​លើក​ដំបូង​បង្អស់​ដែល​ខ្ញុំ​បាន​ឃើញ​ដា​រ៉ាវី ខ្ញុំ​បាន​លង់​ស្រឡាញ់​គេ​ភ្លាមៗ​ទៅ​ហើយ ទោះបីជា​ខ្ញុំ​ជឿ​ថា​ស្នេហា​នេះ​គ្មាន​លទ្ធផល​ក៏​ដោយ។
ខ្ញុំ​ស្គាល់​ម្តាយ​នាង ព្រោះ​គាត់​តែងតែ​មក​រក​ខ្ញុំ​ឱ្យជួយ​ទស្ស​ទាយ​ពី​អនាគត​មុខ​ការ​ប្តី​គាត់​ ដែល​ជា​មន្ត្រីរាជការ​តួនាទី​ធំ ចំណែក​ដារ៉ាវី​មិន​បាន​មាន​និស្ស័យ​ជឿ​រឿង​អស់​នេះ​ទេ គេ​គ្រាន់តែ​បើក​ឡាន​ជូន​ម្តាយ​គេ​មក ក៏​​ខ្ញុំ​មាន​ឱកាស​ឃើញ​គេ ហើយ​កើត​ការ​រំភើប​យ៉ាង​ខ្លាំង។
ខ្ញុំ​បាន​លាក់​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ជិត ព្រោះ​ខ្ញុំ​មាន​របរ​ជា​គ្រូស្នេហ៍​ស័ក្ដិសិទ្ធិ​មាន​អ្នក​តាម​ស្ដាប់​ឱវាទ​ មក​ជា​ហូរហែ។​ បើ​ឱ្យគេ​ដឹង​ថា ខ្ញុំ​ក៏​មាន​ស្នេហា​ដូច​ប្រុស​កំលោះ​ដទៃ ខ្ញុំ​ត្រូវ​សាប​ជំនឿ​មិន​ខាន។
នាង​អង្គុយ​ឆ្ងាយ​ពី​ខ្ញុំ ប៉ុន្តែ​ចម្ងាយ​ប៉ុណ្ណឹង​ហើយ ខ្ញុំ​សឹង​ថា​មិនអាច​បន្ត​តស៊ូ​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ភាព​ស្រស់​ស្អាត​ របស់​នាង​បាន​ផង។
នៅ​ទី​នោះ នាង​អង្គុយ​ចុច​ទូរ​សព្ទ​មិន​បាន​ខ្វល់​នឹង​ខ្ញុំ ហើយ​មិន​ដឹង​ឡើយ​ថា គ្រូស្នេហ៍​ម្នាក់​នេះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​នាង។
បេះដូង​របស់​ខ្ញុំ​រក្សា​ទុក​រូប​នាង ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​គិត​អំពី​នាង​ជាប់​កែវ​ភ្នែក​មិន​ថា​យប់​មិន​ថា​ថ្ងៃ។
រហូត​ដល់​សប្តាហ៍​ថ្មី ម្តាយ​នាង​បាន​មក​ដល់​សាជាថ្មី តែ​គ្មាន​នាង​មក​តាម​ទេ។ ពេល​ខ្ញុំ​កំពុង​ត្រៀម​ចិត្ត​នឹង​​សួរនាំ​អំពី​រឿង​នៅ​ផ្ទះ​គាត់ ព្រម​ទាំង​ឆៀង​ដល់​រឿង​របស់​កូនៗ​គាត់ គាត់​បាន​នាំ​មក​ឱ្យ​ខ្ញុំ​មុន​នូវ​ដំណឹង​គួរ​ឱ្យ​អស់​សង្ឃឹម​ថា៖
«គ្រូ​ក្មេង​ជួយ​មើល​មើល៍ កូន​វី​ខ្ញុំ​លើក​ទៅ​ឱ្យ​កូន​ប្រុស​ឧកញ៉ា​សា​វិន​នោះ ជា​គូ​ព្រេង​នឹង​គ្នា​មែន​ដែរ​ទេ?»
«បាទ!»
ខ្ញុំ​ឆ្លើយ ហើយ​ធ្វើ​ជា​ធ្មេច​ភ្នែក​ភាវនា។ តាម​ពិត​ជា​លេស​ក្នុង​ការ​លេប​កំបាំង​ភាព​តក់ស្លុត​សម្ងំ​ទុក​ទៅ​ជ្រាលជ្រៅ​ ក្នុង​ស្រទាប់​បេះដូង។
កូនស្រី​អ្នកមាន​នោះ​កំពុងមាន​ទ្រនំ​ហើយ។ នាង​មិនមែន​សម្រាប់​ខ្ញុំ​ទេ ទាំង​មុខ​របរ​ឋានៈ​សង្គម និង​ស្ថានភាព​ជាក់ស្តែង។ ជា​ការ​ពិត​ណាស់ រឿង​មើល​ទស្សន៍ទាយ​គូ​ព្រេង​ឱ្យ​កូន​ៗ​របស់​ពួក​ជំទាវ វា​បាន​ឮ​ស៊ាំ​ត្រចៀក​ណាស់​ទៅ​ហើយ ប៉ុន្តែ​ពាក្យ​មួយ​ឃ្លា​នេះ​ដូច​ជា​សម្លាប់​ខ្ញុំ​ទាំង​រស់​មែន។
«អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​នេះ​​ នឹង​នាំ​មក​នូវ​ករណី​អាក្រក់​មួយ​ចំនួន​ប៉ះពាល់​​ដល់​ឯកឧត្ដម​ជា​ប៉ា!»
ខ្ញុំ​និយាយ​ទៅ​តាម​ចិត្ត​ទោសៈ ព្រោះ​ការ​គន់គូរ​ឃើញ​ថា នាង​និង​អា​អន្ទិត​កូនប្រុស​ឧកញ៉ា​សា​វិ​ន​នោះ បើ​បាន​គ្នា​មែន​គឺ​វាសនា​ល្អ​ណាស់។ ប្រការ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​នឹង​វាសនា​ដោយ​ច្រណែន​ខឹង។
ជំទាវ​នេះ​ថ្លោះ​ទឹក​មុខ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​អំណរ។
«អូ? ប៉ះពាល់​រាសី​ប៉ា​វា?!»
ខ្ញុំ​ដឹង​ថា​ស្ត្រី​នេះ​ជឿ​ខ្ញុំ​​១០០​ភាគរយ តែ​ទំនង​ជា​នៅ​ស្តាយ​អនាគត​កូនប្រសារ​ដែល​ជា​កូន​អ្នក​មាន​ បាន​ជា​ងា​កមក​សួរ​ខ្ញុំ​បន្ថែម៖
«លោកគ្រូ​ក្មេង​ជួយ​ណែនាំ​ផង! មាន​វិធី​បញ្ចៀស​គ្រោះ​បាន​ទេ? ខាង​ប្រុស​គេ​តឿន​ការ​ឆ្នាំ​នេះ ម្តាយ​គេ​ក៏​ឈឺ គាត់​ចង់​បាន​កូនប្រសារ​ឆាប់!»
ឱកាស​ខ្ញុំ​មក​ដល់​ហើយ​តើ! ខ្ញុំ​ធ្វើជា​រាប់​ដៃ​ជើង ហើយ​សួរ៖
«ខាង​ស្រី​កើត​ថ្ងៃ​អី​ខែ​អី?»
ខ្ញុំ​បាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​នាង​ហើយ។
ពេល​នោះ​ខ្ញុំ​សុំ​ខោអាវ​នាង និង​សក់​នាង​មួយ​សរសៃ​មក​ទៀត ​ម្តាយ​នាង​រត់​រក​មក​ឱ្យ​ខ្វែង​ដៃ​ខ្វែង​ជើង​ ហេតុតែ​ចង់​ឱ្យ​ខ្ញុំ​នេះ​ជួយ​ឱ្យ​កូន​គាត់​បាន​រៀបការ តែ​គាត់​មិន​ដឹង​ទេ​ថា ជា​រៀងរាល់​យប់ ខ្ញុំ​តែងតែ​ឱប​របស់​ទាំងនេះ ហើយ​សូត្រ។
បី​ថ្ងៃ​ក្រោយ​មក… មន្តអាគម​ស្នេហ៍​របស់​ខ្ញុំ​ពិត​ជា​បាន​សម្រេច​មែន គឺ​នាង​តែងតែ​មក​រក​ខ្ញុំ…
នាង​តែងតែ​ជិះឡាន​មក​ទទួល​ខ្ញុំ​ចេញទៅ​សាង​ស្នេហា​ជាមួយគ្នា ដូច​ជាមាន​និស្ស័យ​ដ៏​ជ្រៅ​មក​ពី​ពេល​ណា​ក៏​មិន​ដឹង។
«អូន​នឹក​បង​ខ្លាំង​ណាស់!»
នាង​តែង​តែ​និយាយ​ពាក្យ​នេះ​រាល់ពេល​យើង​ជួប​គ្នា ហើយ​ខ្ញុំ​ដឹងថា អាគម​ស្នេហ៍​របស់ខ្ញុំ​ពិត​ជាមាន​ឥទ្ធិពល​លើ​នាង​ស័ក្ដិសិទ្ធិ​បំផុត។ នាង​មិនដឹង​ទេ​ថា ខ្ញុំ​ជា​អ្នក​ណា ឬ​ជា​អ្នក​ដែល​ម្តាយ​នាង​ជឿ​ងប់​ព្រោះ​ខ្ញុំ​ចេះ​ការពារ​តំណែង​ឱ្យ​ប៉ា​របស់ ​នាង។
ពេល​ដែល​ការ​សូត្រ​៣​ថ្ងៃ​បី​យប់​លើ​​សរសៃ​សក់​នាង​បានសម្រេច​ជោគជ័យ​ហើយ ខ្ញុំ​បានបង្ហាញ​ខ្លួន​នៅ​សាលា​នាង។ នៅ​កង់ទីន​ដែល​នាង​តែងតែ​អង្គុយ​ញ៉ាំ​អី​តែ​ម្នាក់​ឯង។
គ្រាន់តែ​ខ្ញុំ​ចាប់​ផ្ដើម​ចូល​ទៅ​ជិត​ នាង​ស្រាប់​តែ​ងាក​មក។ ពេល​ខ្ញុំ​ញញឹម​ដាក់ មុខ​នាង​ក្រហម ហើយ​ពេល​ខ្ញុំ​ក្រោក​ដើរ​ទៅ​រក​នាង នាង​ក៏​ភន្ត័ភាំង។
មន្ត​អាគម​រាលដាល​ពេញ​បន្ទុក​ក្នុង​ដួង​ព្រលឹង​នាង ខ្ញុំ​ក៏​ខល​ទៅ ហើយ​សារភាព​ស្នេហ៍។ នាង​បាន​ផ្លោះ​របង​វណ្ណៈ​ចេញ​មក​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ខ្ញុំ ព្រោះ​នាង​មិន​ដឹង​បាន​ឡើយ​ថា នាង​កំពុង​ធ្វើ​អ្វី។
ពេល​នេះ​យើង​មក​ដល់​សណ្ឋាគារ​ភ្លាម នាង​ដាក់​រង្វង់​ដៃ​តូច​ស្គម​ក្ដៅ​ៗ​ដោយ​ចំណង់​ភេទ​របស់​នាង ​ជុំ​វិញ​កញ្ចឹង​ក​របស់ខ្ញុំ។ សឹង​តែ​ខ្ញុំ​ត្រៀម​មិន​ទាន់ នាង​បើក​បបូរ​មាត់​មក​ជញ្ជក់​ថើប​ខ្ញុំ​គ្រឹប ដូច​ព្រាត់​គ្នា​រាប់​ជាតិ​មក​ហើយ។
ខ្ញុំ​តែ​ម្នាក់​គត់​ដែល​ដឹង​យ៉ាង​ច្បាស់​ថា នេះ​ជា​របៀន​ស្នេហ៍​ដែល​មាន​ឥទ្ធិពល​លើ​ព្រលឹង​នាង មិន​មែន​ជា​ចរាចរណ៍​បេះដូង​នាង​ពិត​ៗ​ឡើយ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា វា​គ្រប់គ្រាន់​ណាស់​ហើយ​សម្រាប់​ខ្ញុំ។
អណ្តាត​របស់ខ្ញុំ​បណ្តោយ​នៅ​ក្នុង​មាត់​របស់​នាង ហើយ​ដៃ​ខ្ញុំ​ចាប់​ក្តោប​ត្រគាក​នាង​មក​ទុក​ជា​ទ្រព្យ​ផ្ទាល់​ខ្លួន។ រាងកាយ​នាង​រមួល​ដង្ហក់​ពេញ​ដោយ​សេចក្ដី​ត្រូវ​ការ​ នៃ​កាម​តណ្ហា​ ចំណែក​ភ្នែក​ទាំង​គូ​បិទ​ងងុយ។ ខ្ញុំ​សូត្រអាគម​ដាក់​ត្រចៀក​នាង ហើយ​ផ្លុំ​ទៅ​លើ​ទ្រូង​នាង ធ្វើ​ឱ្យ​នាង​ខ្វារ​ខ្ញាំ​ខ្លួន​ខ្ញុំ​ជាប់​ទៅនឹង​រាងកាយ​នាង មិន​អាច​ឱ្យ​ប្រកែក​ទៅ​ណា​បាន។
«នឹក​អូន​អត់!?»
នាង​សួរ​ទាំង​ថើប​ខ្ញុំ​គ្រប់​ផ្នែក​ពាស​ពេញ​មុខ។
«ប្រញាប់​ម៉េះ? ឡើង​គ្រែ​សិន​ទៅ!»
ដោយ​គ្មាន​ពាក្យ​ឆ្លើយ​មួយ​ម៉ាត់​ណា នាង​ប្រះ​ខ្លួន​ភីង​ទៅ​លើ​គ្រែ ហើយ​ទាញ​ខ្ញុំ​ទៅ​ជា​មួយ។
ពួក​យើង​ចាប់ផ្តើម​ថើប​អណ្តាត​គ្នា​ម្ដង​ទៀត​យ៉ាង​ស្រេក​ឃ្លាន។
«ស្រលាញ់​បង​ជានិច្ច​ឮ​អត់? ឃើញ​ប្រុស​ណា មិន​ឱ្យ​មើល ឃើញ​ប្រុស​ណា មិន​ឱ្យ​ស្រលាញ់! មិន​ឱ្យ​មាន​ប្រុស​ណា​ក្រៅ​ពី​បង!»
ខ្ញុំ​សូត្រ​របៀន​ដដែល​ៗ​នេះ​មក​លើ​នាង រាល់​ពេល​រួម​សង្វាស់​ជាមួយ​គ្នា រហូត​ខ្ញុំ​ទន្ទេញ​ពាក្យ​នេះ​ឡើង​ចាំ។
យើង​តែងតែ​ជួបគ្នា​ធ្វើ​របៀប​នេះ​រហូត ដល់​ពេល​មួយ… ខ្ញុំ​បាត់​នាង​សូន្យ​ឈឹង ប្រឹង​សូត្រអាគម​ស្នេហ៍​មហា​ដំរី​ប៉ុណ្ណា​ក៏​មិន​ឃើញ​នាង​បង្ហាញ​ខ្លួន​ដែរ។
អ្វីៗ​គ្រប់​យ៉ាង​បាន​កើត​ឡើង​យ៉ាង​កក់ក្តៅ​ដូច​ជា​អច្ចរិយៈ ស្រាប់តែ​មក​បាត់បង់​ទៅ​វិញ​​យ៉ាង​ស្ងាត់​ស្ងៀម ធ្វើ​ដូច​ពិភពលោក​ទាំង​មូល​នេះ​គាំង​ធ្មឹង​លែង​ធ្វើ​ចលនា​ទៅមុខ ធ្វើ​ឱ្យ​គ្រូស្នេហ៍​បេះដូង​ក្ដៅ​គគុក​ម្នាក់​នេះ​រស់​នៅ​ដូច​មនុស្ស​រោគ​ ចិត្ត ព្រោះ​គ្រប់​ដង្ហើម​ចេញ​ចូល​បាន​នឹក​ឃើញ​តែ​សម្តី​នាង​សំឡេង​នាង និង​ស្នេហា​រួម​ភិសម័យ​ជាមួយ​នាង។
ទី​បំផុត​អ្នក​ដែល​ត្រូវ​ឈឺចាប់ គឺ​ខ្ញុំ​នេះ​ហើយ មិនមែន​ដារ៉ាវី​ទេ ព្រោះ​នាង​មិន​បាន​ដឹង​អ្វី​ទាំង​អស់។ គ្រប់​យ៉ាង​គឺ​នាង​ធ្វើ​ដោយ​​មិន​ដឹង​ខ្លួន។ ចុង​ក្រោយ​ព្រោះ​តែ​ឥទ្ធិពល​នៃ​ចិត្ត​ស្រលាញ់​ដែល​មិនអាច​ឃាត់​ឃាំង​បាន ខ្ញុំ​បាន​ប្រមូលផ្តុំ​ភាព​ក្លាហាន​ដើម្បី​ទៅ​រក​មើល​នាង​ដល់​ផ្ទះ។ ផ្ទះ​ជំទាវ​នោះ​ស្ងាត់ជ្រងំ​ ប៉ុន្តែ​ខ្ញុំ​មាន​វិធី​ដើម្បី​ប្រើ​សន្តិសុខ​ឱ្យ​ប្រាប់​ដំណឹង។
«លោក​ជំទាវ​នាំ​អ្នកនាង​ទៅ​ស្រុក​រក​គ្រូ​ដោះ​អំពើ!»
ដំណឹង​នេះ​សម្រាប់​ខ្ញុំ​គឺ​ប្រៀប​បី​ដូច​ជា​រន្ទះបាញ់​ចំ​កណ្តាល​ក្រយៅ​ ក្បាល។ ពិបាក​ចិត្ត​រឿង​នាង​នឹង​អាច​រួច​អាគម​ស្នេហ៍​មិន​ស្មើ​នឹង​រឿង​គេ​ដឹង​ថា​ ខ្ញុំ​ប្រព្រឹត្ត​ ព្រោះ​គ្រួសារ​នាង​ជា​អ្នក​មាន​យសស័ក្ដិ។ ចំណែក​ការ​លំបាក​ដែល​គេង​មិន​លក់​បក់​មិន​ល្ហើយ​គឺ ខ្ញុំ​ចង់​ជួប​នាង​ណាស់។ ខ្ញុំ​ប្រើ​អាគម​អូមអាម​លើ​នាង បែរ​ជា​ខ្លួនឯង​ទេ​ដែល​វង្វេង​ក្នុង​សមុទ្រ​ទុក្ខ។
ខ្ញុំ​ស្រមៃ​ដល់​សម្តី​លោក​គ្រូ​ដើម​ខ្ញុំ​នៅ​ខេត្ត​តាកែវ។
«ធម្មជាតិ​លើ​ភពផែនដី​នេះ​មាន​ហេតុ​មាន​ផល​របស់​វា! កុំ​អាង​ខ្លួន​ចេះ​របៀន ទៅ​បៀតបៀន​មនុស្ស​ទន់​ខ្សោយ! ផលកម្ម​នៃ​ការ​ប្រើ​អាគម​លើ​មនុស្ស​ស្លូតត្រង់ វា​ពិត​ជា​មាន ហើយ​កម្មពៀរ​វិញ​គឺ​វា​ធ្ងន់ធ្ងរ​ណាស់ ព្រោះតែ​ការ​សប្បាយ​មួយ​ពេល​លើ​គំនរ​ទុក្ខ​អ្នកដទៃ! ត្រូវ​រៀន​ហាម​ចិត្ត​ខ្លួន​ឯង​ឱ្យ​បាន ប្រសិន​ចង់​នៅ​ជា​គ្រូស្នេហ៍​ស័ក្ដិសិទ្ធិ​បែប​នេះ​រហូត​ទៅ!»
ខ្ញុំ​ដើរ​ទៅ​ឆ្ងាយ​ផ្អាក​មុខរបរ​ទាំង​អស់​នៅ​ភ្នំពេញ​ដើម្បី​កុំ​ឱ្យ​ប៉ា​ ម៉ាក់​នាង​ដឹង​ការណ៍​ទាន់ ហើយ​តាម​រក​ខ្ញុំ​ឃើញ ព្រម​ទាំង​បង្ខំ​ប្រាប់​ខ្លួនឯង​ឱ្យ​ទទួល​ស្គាល់​ថា នាង​មិនមែន​សម្រាប់​ខ្ញុំ​ឡើយ។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា អនុស្សាវរីយ៍​ផ្អែម​ល្មួត​ដែល​មាន​ជាមួយ​ដារ៉ាវី​កន្លង​មក​នោះ គួរ​រក្សា​ទុក​ជា​សំណាង​មាស​មួយ​គ្រា​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ​ទៅ​ចុះ។
ពេលវេលា​បាន​រំលង​ទៅ​ជាង​មួយ​ឆ្នាំ។
ខ្ញុំ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​របរ​ដ៏​ស័ក្ដិសិទ្ធិ​របស់​ខ្ញុំ ដែល​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​យក​វា​ទៅ​ធ្វើ​បុណ្យ​កសាង​វិហារ​មួយ​ដាក់​ឈ្មោះ​គេ​នឹង​ខ្ញុំ ហើយ​ផ្សង​សុំ​មេឃ​ដី​ឱ្យ​មាន​វាសនា​ជួប​នៅ​ជាតិ​មុខ​ជា​គូ​ព្រេង​កុំ​បី​ អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត។
ប៉ុន្តែ​អ្វី​ៗ​បាន​កើត​ត្រឡប់​មក​វិញ បន្ទាប់​ពី​សុបិន​ថ្មី​មួយ​ថា ខ្ញុំ​បាន​រួម​ភេទ​ជាមួយ​គេ​ម្តង​វិញ​ទៀត។
ព្រឹក​នោះ​ខ្ញុំ​ក្រោក​ឡើង​មក​វិញ​ដោយ​មិន​អាច​ធ្វើ​អ្វី​បាន ព្រោះ​បេះដូង​រង​របួស​យ៉ាង​ធ្ងន់។ ទុក្ខ​ស្នេហ៍​ដែល​ខ្ញុំ​ខំ​ថែ​រក្សា​ប៉ុន្មាន​ខែ​មក​​នេះ នឹក​ស្មាន​ថា​បាន​ជា​សះស្បើយ ដឹង​អី​នៅ​ឡើយ​មាន​ដំបៅ​កក​ឈាម ប្រឹង​សម្ងំ​តែ​មិន​ងាយ​សះ​បាន។ វា​ចាប់​ពើត​មក​វិញ បង្ខំ​ឱ្យ​ខ្ញុំ​ឡើង​ឡាន​ទៅ​ភ្នំពេញ គ្រាន់តែ​នឹង​បាន​ឃើញ​ដំបូល​ផ្ទះ​គេ​ក៏​បាន​ដែរ។
តែ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​មិនមែន​ជា​ដំបូលផ្ទះ​គេ​នោះ​ទេ គឺ​រោងការ​ខ្លោងទ្វារ​វីឡា​របស់គេ។
អ្នក​លក់​កាច់​ជ្រុង​ផ្លូវ​នោះ​ប្រាប់​ខ្ញុំ​ថា កូន​ស្រី​ក្នុង​ភូមិ​គ្រឹះ​នោះ​ស្អែក​ចូល​រោង​ហើយ ឬ​ឯ​ថ្លៃ​បណ្ណាការ​វិញ​គឺ​វាល់​សែន។
ពេញ​មួយ​យប់​ក្នុង​ផ្ទះ​សំណាក់​មួយ ខ្ញុំ​អង្គុយ​ឱប​ជង្គង់ ស្រក់​ទឹកភ្នែក​នឹក​គេ។
ខ្ញុំ​បាន​ចោទ​សួរ​ខ្លួន​ឯង​ថា ប្រសិន​បើ​បណ្តោយ​ឱ្យ​គេ​ការ ខ្ញុំ​មាន​តែ​ស្លាប់។ ឬ​មួយ​ឱ្យ​គេ​ស្លាប់ ហើយ​ខ្ញុំ​ស្លាប់​ទៅ​តាម?
ខ្ញុំ​យល់​ថា វា​គឺជា​ស្នេហា​មួយ​ដ៏​អាត្មា​និយម តែ​ខ្ញុំ​មិន​អាច​ដក​ដង្ហើម​បាន​ទេ ពេល​ដែល​ស្រមៃ​ឃើញ​គេ​ហក់​ទៅ​ថើប​មាត់​ប្រុស​ផ្សេង។
គ្មាន​អ្វី​អាច​ហាម​ឃាត់​ចិត្ត​ខ្ញុំ​មិន​ឱ្យ​ធ្វើ​អ្វី​នោះ​ទេ។ ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ក្នុង​ការ​បាត់បង់​នាង ឬ​ឃើញ​នាង​នៅ​ជាមួយ​អា​កូន​អ្នក​មាន​អស់​នោះ ធ្វើ​ឱ្យ​ខ្ញុំ​លែង​គិត​ថា​រស់​យូរ​ជាង​នេះ ដូច្នេះ​នាង​ក៏​មិន​បាច់​រស់​ទៀត​ដែរ។
ឱ្យ​សម​មុខ​ម៉ែឪ​នាង។
ខ្ញុំ​យក​សរសៃ​ស​ក់នាង​ចេញ​មក ហើយ​ពាក់​កណ្ដាល​យប់​ ខណៈ​ពេល​ដែល​អ្នក​ផង​លង់​ស្កប់​នៅ​ក្នុង​ការ​គេង ខ្ញុំ​ចាប់​ផ្ដើម​សូត្រ​អាគម ហើយ​ហៅ​អំណាច​អរូប​របស់​ភពផែនដី។
វា​ជា​បាលី​ដែល​គ្មាន​អ្នក​ណា​អាច​ដោះ ហើយ​មាន​តែ​លទ្ធផល​មួយ​ប៉ុណ្ណោះ​គឺ​សេចក្ដី​ស្លាប់។
ខ្ញុំ​សូត្រ​ទាំង​ទឹក​ភ្នែក ទាំង​បេះដូង​ធ្លាយ​ធ្លុះ ព្រោះ​មាន​អារម្មណ៍​ថា​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​នឹង​គេ​គ្មាន​លើ​លោក​នេះ​ទៀត​ឡើយ។
បន្ទាប់​ពី​សុបិន​ដ៏​កក់ក្ដៅ​នៅ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ និង​ភាព​តូច​ចិត្ត​ដែល​ពិភពលោក​នេះ​ទុក​ឱ្យ​ខ្ញុំ​នៅ​ម្នាក់ឯង​នៅ​ក្នុង​វាល ​ឯកោ​ដ៏​ធំ​នេះ ខ្ញុំ​បាន​ស្បថ​ថា នាង​ត្រូវ​តែ​ស្លាប់​មុន​ពេល​រៀបការ​ចប់។ សូត្រ​ចប់ ខ្ញុំ​ដុត​សក់​របស់​នាង ហើយ​អធិដ្ឋាន។
ខ្ញុំ​បាន​ដឹង​ហើយ​ថា វា​នឹង​មិន​មាន​លទ្ធផល​នៅ​ក្នុង​ភាព​ជា​វិជ្ជមាន​ណាមួយ​ទេ​សម្រាប់​ស្នេហា​ នេះ​ តែ​ខ្ញុំ​ពិតជា​ចង់​សងសឹក។ ប៉ុន្តែ​ទីបំផុត…..
«អូន​នឹក​បង​ខ្លាំង​ណាស់!»
ខ្ញុំ​ស្រាប់តែ​នឹកឃើញ​ដល់​សំឡេង​នាង និង​រាងកាយ​នាង​ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ។
ចិត្ត​ថ្ងូរ​យំ មាត់​ខ្ញុំ​ឈប់​សូត្រ ហើយ​ខ្ញុំ​ដៀល​ខ្លួនឯង៖
«ខ្ញុំ​គ្រាន់​តែ​ជា​អា​វិកលចរិត​ម្នាក់!»
មេឃ​ខាង​ក្រៅ​ជិត​ភ្លឺ​ហើយ មិន​ឮ​ភ្លេង​ការ​សោះ។
ខ្ញុំ​អន្ទះសារ​ឈាន​ចេញ​ពី​តុ​ប្រារព្ធ​ពិធី​អាគម​របស់​ខ្ញុំ ហើយ​រត់​ទៅ​ក្រៅ​សម្លឹង​ទៅ​ដំបូង​ផ្ទះ​នាង។ ខ្ញុំ​ឃើញ​ឡាន​ពេទ្យ ហើយ​ឃើញ​គេ​សែង​នាង​ចេញ​មក។
ផ្ទះ​ខ្ញុំ​ជួល​ដេក​នេះ​ មិន​ឆ្ងាយ​រហូតដល់​ខ្ញុំ​មើល​មិន​ឃើញ​ឈាម​ហូរ​ឃុកៗ​ចេញ​ពី​មាត់​នាង​នោះ​ទេ។
ខ្ញុំ​ឃើញ​ម្តាយ​នាង​យំ ខ្ញុំ​សើច​យ៉ាង​ជូរចត់ តែ​ក្រឡេក​មក​ឃើញ​ដៃ​នាង​ដែល​ធ្លាក់​ស្រងាក​លែង​ដឹង​ខ្លួន ខ្ញុំ​នឹក​ឃើញ​ដល់​វេលា​ដែល​ដៃ​ទាំង​គូ​នេះ​តែងតែ​ឱប​ក​ខ្ញុំ។
ខ្ញុំ​គ្រវីក្បាល​ទ្រហោ​យំ​តែ​ឯង។
«ខ្ញុំ​ធ្វើ​ពិធី​មិន​ទាន់​ចប់​ឯណា ហេតុអ្វី​នាង​ក្លាយជា​ដូច្នេះ​បាន​ទៅ?»
ប៉ុន្តែ​ការ​ពិត​នៅ​តែ​ជាការ​ពិត ហើយ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ពេល​នេះ គឺ​គ្រាន់តែ​អាច​អធិស្ឋាន​សុំ​មេឃ​ដី​ដើម្បី​លុបចោល​មន្តអាគម​នោះ​វិញ​ជា​ ដាច់​ខាត ប៉ុន្តែ​តើ​មាន​វិធី​អ្វី​ទៅ សក់​ក្បាល​នាង​បាន​ដុត​ឆេះ​ទៅ​ជា​ផេះ​ប៉ើង​តាម​ខ្យល់​អស់​ទៅ​ហើយ?
ស្ថានភាព​ដារ៉ាវី​ឆ្លង​មិន​ផុត​ថ្ងៃ​នេះ​ទេ បើ​តាម​លំហូរ​ឈាម​ដែល​ច្រាល​ចេញ​មក។
ខ្ញុំ​ខ្ទប់​ក្បាល​ស្រែក​កម្រោល​ម្នាក់ឯង ហើយ​ជេរ​ខ្លួនឯង​ដែល​អប្រិយ​យ៉ាង​នេះ។
តើ​នាង​មាន​កំហុស​អ្វី​ទៅ?
ហេតុអ្វី​កំហឹង​ជួរជាតិ​មួយ​ពេល ធ្វើ​ឱ្យ​ខ្ញុំ​ច្រឡំ​បាន​នូវ​អត្ថន័យ​ដែល​បេះដូង​របស់​ខ្ញុំ​មាន​ចំពោះ​នាង។
«អា​វី! បើ​រវាង​ឃើញ​អូន​ស្លាប់ និង​ឃើញ​អូន​មាន​សុភមង្គល បង​សុខចិត្ត​រើស​យក​ការលះបង់​មួយ​ឱ្យ​តែ​អូន​បាន​រីករាយ! ទេវតា​អើយ ខ្ញុំ​មាន​ស្នេហា​ពិត​ហើយ ចុះ​ហេតុ​អី​បាន​ជា​យឺត​ពេល?»
ខ្ញុំ​បោច​សក់​ខ្លួន​ឯង​ស្រែក ព្រោះ​ស្នាម​ញញឹម​និង​បបូរ​មាត់​នាង​នៅ​ទើរ​នឹង​កែវ​ភ្នែក​ខ្ញុំ។ ខ្ញុំ​បោចសក់​ខ្លួនឯង​ទាំង​ដៃ​ៗ​គ្មាន​ឈឺចាប់​អ្វី​សោះ ព្រោះ​ចិត្ត​ខ្ញុំ​កំពុង​តែ​ឈឺចាប់​ជាង​អ្វី​គ្រប់​យ៉ាង។
រំពេច​នោះ ខ្ញុំ​សម្លឹង​មក​ក្នុង​ដៃ​របស់ខ្ញុំ… ត្រូវ​ហើយ! ទេវតា​បាន​បំភ្លឺ​ខ្ញុំ​ហើយ។ ចុះបើ​ជីវិត​មួយ​សង​ជីវិត​មួយ?
ខ្ញុំ​ក្រោក​ឡើង ហើយ​ដើរ​មួយ​ៗ​បក​មក​កាន់​កន្ទេល​រៀប​ពិធី​អម្បាញ់មិញ​នេះ​ជាមួយ​នឹង​គំនិត​មួយ​ថា គ្មាន​ជម្រើស​ផ្សេង​ទៀតឡើយ។
«អ៊ីចឹង! ទុក​ឱ្យ​បង​ជា​អ្នក​លា​ទៅ!»
ខ្ញុំ​សើច​ទាំង​ទឹកភ្នែក ច្បាស់​ណាស់​ខ្ញុំ​មិន​បាន​ឆ្កួត​ទេ តែ​ខ្ញុំ​ជា​គ្រូស្នេហ៍​ដ៏​ស័ក្ដិសិទ្ធិ​ម្នាក់ ជា​គ្រូស្នេហ៍​ដែល​ចុះចាញ់​ស្នេហា​ពិត​នៃ​បេះដូង​ខ្លួន។
ខ្ញុំ​លើក​សក់​ខ្លួនឯង​មួយ​សរសៃ​ចេញមក ហើយ​ចាប់ផ្តើម​សូត្រ។
«ជីវិត​ខ្ញុំ​ដូរ​ឱ្យ​អ្នករងគ្រោះ​ឈ្មោះ​ដា​រ៉ាវី!»
បេះដូង​របស់​ខ្ញុំ​របក​ចេញ​ពី​រាងកាយ ហើយ​ខ្ញុំ​ស្រាល​ខ្លួន​ពី​ការ​ឈឺចាប់​ផង​ទាំង​ពួង ផ្ចង់​អារម្មណ៍​តែ​នៅ​ក្នុង​ការសូត្រ។
សួត​ខ្ញុំ​អួល​ឈឺ​ឡើងៗ ហើយ​ដង្ហើម​ខ្ញុំ​ដក​កាន់តែ​ហត់។
«ជោគជ័យ​ហើយ!»
ខ្ញុំ​គិត​ក្នុង​ចិត្ត ប៉ុន្តែ​និយាយ​អ្វី​មិន​ចេញ​ឡើយ ហើយ​ក៏​មិន​អាច​អនុញ្ញាត​ឱ្យ​ទឹកភ្នែក​រមៀល​ចេញ​បាន​ជា​ដាច់​ខាត ខ្លាច​មាន​គេ​សង្ស័យ។
ខ្ញុំ​ឱប​ទ្រូង​លាក់​សេចក្តី​ឈឺចាប់​នៅ​ក្នុង​ចិត្ត ហើយ​សម្លឹង​ស្ថានភាព​ខ្លួនឯង​នៅក្នុង​កញ្ចក់។ សូម្បីតែ​ភ្នែក​របស់ខ្ញុំ​បានបង្ហាញ​នូវ​ការឈឺចាប់​ដែល​ខ្ញុំ​ឃើញ​កាល​ណា​ ខ្លោច​ចិត្ត​អាណិត​ខ្លួនឯង។
«ខ្ញុំ​ចង់​ឃើញ​គេ​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ!»
ខ្ញុំ​មាន​អារម្មណ៍​តឹងតែង ឱប​ទ្រូង​ដៃ​ម្ខាង ដៃ​ម្ខាង​ទាញ​ម៉ាស​បិទ​មុខ ហើយ​ចុះ​ពី​បន្ទប់​ឆ្ពោះ​ទៅ​រក​ម៉ូតូ​ឌុប​ជិះ​ទៅ​ចុះ​សម្ងំ​កៀន​ពេទ្យ​ដែល​ នាង​កំពុង​ពិនិត្យ។
ជា​រឿយ​ៗ ខ្ញុំ​ក្អួត​ឈាម​ម្ដង​ៗ តែ​ខ្ញុំ​ហាក់​សប្បាយ​ចិត្ត។ ខ្ញុំ​ធូរ​ចិត្ត​ព្រោះ​ថា ខ្ញុំ​ជិត​ស្លាប់​ហើយ ដូច្នេះ​គេ​គឺ​អាច​បាន​ជីវិត​មក​វិញ។
ខ្ញុំ​សម្ងំ​ដល់​ព្រលប់​ងងឹត ទាំង​ទន្ទេញ​របៀន​ដដែល​ៗ​ថា មុន​ដាច់​ដង្ហើម​ចង់​ឃើញ​គេ​ម្ដង​ទៀត​សិន។
មិន​យូរ​ប៉ុន្មាន វេលា​ចុងក្រោយ​ដែល​ខ្ញុំ​រង់ចាំ​បាន​ចូល​មក​ដល់។ ម្តាយ​គេ​គ្រាហ៍​គេ​ចុះ​មក​ប្រហែល​ពេទ្យ​ថា​គ្មាន​កើត​អី?
ពួក​គេ​ដើរ​រំលង​កន្លែង​ដែល​ខ្ញុំ​អង្គុយ​ផ្អែក ប្រហែល​មិន​បាន​ចាប់អារម្មណ៍​ឃើញ​ខ្ញុំ។
នាង​ដើរ​កាត់​ពី​មុខ​ខ្ញុំ ហើយ​ម្តាយ​នាង​និង​ប៉ា​នាង​ដើរ​សងខាង។ អ្នក​បម្រើ​ដើរ​តាម​ពីរ​បីនាក់​តម្រង់​មក​រថយន្ត​ដែល​បោល​មក​ចាំ។
មួយ​នាទី​ឬ​អាច​ហៅ​ថា​វិនាទី​ដែល​នៅ​សេសសល់ ខ្ញុំ​ចង់​ស្រែកថា អាវី​បង​ស្រឡាញ់​អូន។
ប៉ុន្ដែ​ខ្ញុំ​មិន​អាច​និយាយ​ចេញ​ដូច​ដែល​ខ្ញុំ​បាន​ប៉ុនប៉ង​ទេ ឈាម​បោល​មក​វឹប​គាំង​សន្ធឹក​បេះដូង​ខ្ញុំ។
ទេវតា​អើយ​សូម្បីតែ​វិនាទី​ចុង​ក្រោយ​ហើយ នៅតែ​មិន​អាច​បំពេញ​ក្ដី​សុបិន​លា​គ្នា​របស់​ខ្ញុំ​បន្តិច​ណា​មែន​ទេ?
ទោះបីជា​នាង​បាន​ឈរ​នៅ​ទីនោះ​ នៅ​ចំពោះ​មុខ​នៃ​ភ្នែក​របស់​ខ្ញុំ ហើយ​ជើង​នាង​ចាប់ផ្តើម​ឈាន​ផុត​ទៅ។
ខ្ញុំ​ប្រមូល​កម្លាំង​ចិត្ត​កាយ ប្រៀប​បី​ដូច​ជា​ចង្កៀង​រីង​ប្រេង​សម្រាប់​ពេល​ចុង​ក្រោយ​ហើយ​និយាយ​ខ្សាវៗ «ស្រលាញ់​បង​ជានិច្ច​ឮ​អត់?»
ខ្ញុំ​និយាយ​បាន​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ប៉ុណ្ណោះ ព្រោះ​អណ្តាត​ខ្ញុំ​លែង​គ្រលាស់​ហើយ។
ទោះ​យ៉ាង​ណា​នាង​បាន​ឈប់​ដើរ​មែន។ គ្រាន់តែ​ពាក្យ​មួយ​ឃ្លា​ប៉ុណ្ណោះ នាង​អាច​ឮ​ហើយ​ក៏​ចាប់​អារម្មណ៍។
នាង​បាន​ងាក​មក ហើយ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ច្រោក​ឱប​ទ្រូង​ខ្លួន​ឯង។
ខ្ញុំ​បិទ​ម៉ាស​មិន​ឱ្យគេ​ស្គាល់ តែ​ភ្នែក​ពួកយើង​បាន​ជួប​ប្រសព្វ​គ្នា។
អស់​រយៈ​ពេល​ប្រហែល​ជា​៣​វិនាទី ម្តាយ​នាង​លូក​ដៃ​មក​ទាញ​នាង តែ​នាង​នៅ​ក្រាញ​សម្លឹង​ខ្ញុំ…

June 18, 2016

SAVE MONEY

១)កាត់បន្តយការទិញរបស់ថ្មីៗ

ជាការចាប់ផ្តើមអ្នកមិនត្រូវគិត តែពីទិញរបស់ប្រើប្រាស់ថ្មីៗ តាមតែចិត្តអ្នកនឹងឃើញនោះទេ ប្រសិនបើរបស់ទាំងនោះមិនសូវ ជាផ្តល់អត្ថប្រយោជន៍អ្វីដល់អ្នក ទេ គប្បីកុំទិញវាអី។
២)សន្សលុយដោយការជៀវរបស់លក់ដុំ
នេះជាវិធីដ៏ឆ្លាតវៃមួយក្នុងការ សន្សំសំចៃប្រាក់របស់អ្នក ដោយ ងាកពីការជៀវរបស់លក់រាយមក ជាលក់ដុំវិញ។អ្នកមិនត្រឹមតែ ចំណេញលុយមួយចំនួនប៉ុណ្ណោះ ទេតែអ្នកអាចទទួលបានសេវា កម្មដឹកជញ្ជូនដោយឥតគិតថ្លៃក៏ មាន។
៣)ដាក់កម្រិតខ្លួនឯងទៅលើការទិញវត្ថុនានា
អ្នកគួរបង្កើតជាបញ្ជីដ៏ច្បាស់លាស់មួយនៅពេលអ្នកមានគម្រោង ថា ទៅផ្សារ។ធ្វើដូចនេះវានិង ជួយដាស់តឿនអ្នកមិនឲ្យចេះតែ រវើរវាយទិញរប់់របរគ្នាន ប្រយោជន៍ទៀតនោះទេ។
៤)ចេះតថ្លៃ
អ្នកនិងបាត់បង់ឳកាសសម្រាប់ សន្សំលុយនៅពេលអ្នកទិញអ្វី មួយដោយមិនដែលតថ្លៃជាមួយ អ្នកលក់។ គេអាចបោកប្រាស់តម្លែអ្នករហូតដល់អ្នកនឹកស្មាន មិនដល់ក៏មាន។
 ៥)មិនត្រូវចង់បានរបស់ផ្សេងៗរហូតទេ
នៅពេលអ្នកវីវក់ជាមួយរបស់ របរថ្មីទំនើបៗលុយនៅក្នុង​ កាបូបអ្នក គឺប្រាកដជាមិនសល់ នោះទេ។អ្នកអាចចាយវាយលុយ ដូចរន្ទះនៅពេលអ្នកពេញចិត្ត ចង់បានរបស់អ្វីមួយ។
៦)បង្កើតទម្លាប់ចែករំលែកជៀស វាងការទិញរបស់ថ្មី
ប្រសិនបើអ្នកចង់បានកម្រាល ពូកថ្មីអ្នកគួរសួរទៅកាន់បងប្អូន អ្នកសាកមើលថាពួកគេមានដែរ ឬទេ? វាប្រសើរជាងការទិញថ្មី ទាំងដឹងថាវាមិនចំាបាច់ទាល់តែ សោះសម្រាប់អ្នក។
៧)ពិចារណាថាអ្នកអាចធ្វើវា ដោយខ្លួនឯងបានឬអត់
អ្នកអាចបញ្ចេញប្រាក់បានមួយ ផ្នែកដែរនៅពេលអ្នកអាចធ្វើអ្វី មួយបានដោយខ្លួនឯងហើយមិន បាច់ហត់ទៅជួលអ្នកដទៃ។
៨)ចេះប្រៀបធៀប
ចំណេះដឹងគឺជាកម្លំាង។ ហើយអ្នក និងអាចយកលុយទំាងនោះទៅ ទិញកម្លាំងនៅពេលអ្នកសិក្សា ស្រាវជ្រាវពីវាកាន់តែជិតដល់។ មិនត្រូវដាច់ចិត្តទិញអ្វីមួយដោយ គ្រាន់តែឃើញវាតែម្តងនោះទេ។

June 14, 2016

សំណួរជីវិតទាំង៧ដែរអ្នកត្រូវរកចម្លើយឲ្យខ្លួនឯងមុនពេលឈានទៅដល់វ័យ៣០ឆ្នាំ

១) ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក តើខ្ញុំមានរម្មណ៍ពេញចិត្តនឹងជីវិតខ្ញុំពេលនេះឬទេ?   
អ្នកត្រូវចាំថាគ្មានពាក្យថាស្ដាយក្រោយឡើយក្នុងជីវិតមនុស្សដើម្បីចាប់ផ្ដើមសាជាថ្មីពេលអ្នកបរាជ័យ ហេតុដូចនេះអ្នកត្រូវចេះផ្លាស់ប្ដូរខ្លួនឯងចាប់ពីថ្ងៃនេះតទៅ។ប្រសិនបើអ្នកមិនពេញចិត្តនិងជីវិតខ្លួឯងពេលនេះទេ អ្នកត្រូវតែចំណាយពេលគិតឡើងវិញពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលាខ្លួនឯង ព្រោះវាគ្មានអ្វីជាក់លាក់ឡើយនៅក្នុងជីវិតមនុស្ស។
២) តើអ្វីជាភារកិច្ចដ៏មានតម្លៃរបស់ខ្ញុំដែលត្រូវធ្វើ?   
នេះអាចជាសំណួរសំខាន់មួយសម្រាប់ជីវិតជា យុវវ័យ​របស់អ្នក តើឥឡូវអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជាប្រយោជន៍។ នៅក្នុងអាជីវកម្មវិញ តើអ្វីដែលអ្នកចង់បងើ្កតឲ្យក្លាយជារបស់ផ្ទាល់ខ្លួនអ្នក ហើយវាមានតម្លែប៉ុណ្ណា?  នៅពេលដែលអ្នកអាចរកឃើញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នក ឬ ទេពកោសល្យរបស់អ្នក នោះអ្នកនិងអាចក្លាយជាអ្នកជំនាញមួយពិតប្រាកដ។
៣) តើនរណាជាអ្នកដែលជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ?
អ្នកត្រូវចេះគិតដល់បុគ្គលជោគជ័យមួយណា មេដឹកនាំមួយណាសហគ្រិនរូបណា ដែលអ្នកស្រលាញ់ខ្លាំងជាងគេហើយ ចង់ក្លាយខ្លូនដូចពួកគេ ត្រូវចេះស្វែងយល់ពីជីវិតពួកគេ បទពិសោធន៍ មកធ្វើជាគំរូផ្ទាល់ខ្លួនអ្នក​ ដើម្បីផ្ដល់ក្ដីសង្ឃឹមបន្តចាប់យកក្ដីស្រមៃរបស់ខ្លួន។
៤) ហេតុអ្វីបានជាខ្ញុំក្រោកនាពេលព្រឹកព្រលឹម?
នេះជាការំលឹកអ្នក តើអ្វីជាគោលបំណងរបស់អ្នក ដែលត្រូវតែតម្រូវភ្ញាក់ពីព្រលឹម។​ ចម្លើយសម្រាប់សំណួរនេះក៏មិនងាយស្រួលឆ្លើយនោះដែរ ប៉ុន្តែអ្នកនៅតែមានគោលបំណងច្បាស់លាស់នៅក្នុងខ្លួន នៅពេលដែលអ្នកមើលឃើញពីគោលបំណងនិងមើលឃើញខ្លួនឯងកាន់តែ ច្រើនអនុភាពដ៏អស្ចារ្យ ជាច្រើនកំពុងរងចាំអ្នក។                                                        ៥) តើខ្ញុំចំណាយពេលវេលាប៉ុន្មានក្នុងមួយថ្ងៃដើម្បីសិក្សា?
អ្នកត្រូវចេះកត់ត្រាខ្លួនឯងតើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ហើយ​អ្នកចំណាយពេលប៉ុន្មានដើម្បីរៀនវា។

៦) តើអ្នកណាដែលខ្ញុំគួរស្រលាញ់ ហើយតើខ្ញុំបានប្រាប់គេឬ បង្ហាញឲ្យឃើញថាខ្ញុំស្រលាញ់គេយឺតពេលឬទេ?
អ្នកមិនត្រូវរំពឹងថាមនុស្សដ៏ទៃយល់ពីអារម្មណ៍របស់អ្នកឡើយសូម្បីតែមិត្តភ័ក្ត និង គ្រួសារពេលខ្លះពួកគេមិនអាច យល់ពីអារម្មណ៍របស់អ្នកនោះទេ។ អ្នកត្រូវតែចេះបង្ហាញឲ្យពួកគេឃើញថាអ្នក ស្រលាញ់ពួកគេប៉ុណ្ណា បារម្ភពីពួកគេប៉ុណ្ណា។
៧) តើអ្វីទៅជានិយមន័យនៃពាក្យជោគជ័យសម្រាប់ខ្លួនខ្ញុំ?
នេះជាសំណួរមួយដែលអាចធ្វីឲ្យជីវិតមនុស្សគ្រប់រូបមានការផ្លាស់ប្ដូរ ព្រោះនៅពេលដែលអ្នកអាចកំណត់និយមន័យពាក្យជោគជ័យឲ្យខ្លួនឯងហើយ នោះវាជាមគ្គុទ្ទេសក៏មួយនាំផ្លូវអ្នក ក្នុងការបង្កើតការសម្រេចចិត្តធ្វើអ្វីមួយប្រកបដោយភាព ត្រឹមត្រូវ។
                                                                

និយាយឃ្លាចំនួន១៥​ នេះចេញមកដើម្បីក្រើនរំលឹកខ្លួនអ្នក


) “ខ្ញុំនឹងជោគជ័យលើ…”
នៅ​​ពេលដែលអ្នកនិយាយប្រាប់ខ្លួនអ្នកថា អ្នកនឹងជោគជ័យលើ​​​ការងារ គោលដៅអ្វីមួយនៅថ្ងៃខាងមុខ នេះមានន័យថា អ្នកកំពុងជម្រះភាពមន្ទិលសង្ស័យរបស់អ្នកដើម្បី​​ឈោងចាប់​​យក​​ភាពជោគជ័យនោះហើយ។


) “ ខ្ញុំបានជោគជ័យជាបន្តើរៗមកហើយនៅពេលកន្លងមក
ការរំលឹក​​ពីភាពជោគជ័យ សមិទ្ធផល​​អ្វីមួយដែលអ្នកសម្រេចបានដោយ​​មោនភាពបំផុត នោះកឺជាការជួយផ្តល់​​ទំនុកចិត្តខ្លួន​​ឯង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកឲ្យរឹងមាំ និង ព្យាយាមធ្វើអ្វីៗដែលថ្មីបន្ថែមទៀត។
) “ខ្ញុំអាចយកឈ្នះ​​ពីភាពភ័យខ្លាចបាន
សូមចាំថា ភាពភ័យខ្លាចនឹងកាន់តែមានអំណាចខ្លាំងឡើងនៅពេលដែលអ្នកយល់ព្រមអនុញ្ញាតឲ្យវាចូលខ្លួនរបស់អ្នក។ យ៉ាងណាមិញ ការ​​យកឈ្នះភាពភ័យខ្លាចដែលស្ថិតនៅចំពោះមុខអ្នក គឺជារឿងមួយគួរឲ្យ​​​តម្លៃបំផុត ហើយត្រូវយល់ថា អ្នកត្រូវតែ​​​ធ្វើការសម្រេចចិត្តមួយដើម្បី​​យកឈ្នះវាឲ្យបាន ត្បិតអី​​​​លក្ខណៈពិសេសមួយនេះអាចជួយ​​ធ្វើឲ្យខ្លួនអ្នកកាន់តែរឹងមាំ និង មានទំនុកចិត្ត។
) “ឧបសគ្គដែលកើតមាន​​ឡើងមិនមែនសុទ្ធតែផ្តល់ផល​​អាក្រក់ដូចអ្វីដែលខ្ញុំគិតនោះទេ
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចជួបបញ្ហាមិនចេះចប់មិន​​ចេះហើយ។ ទោះបីជាបែបនេះក្តី អ្នកត្រូវយល់ថា ទាំងភាពភ័យខ្លាច ឧបសគ្គភាពបរាជ័យ។ល។ វត្តមានរបស់វាអាចជួយឲ្យអ្នកចេះតស៊ូ បង្កើតគំនិតច្នៃប្រឌិតថ្មី រៀន​​រកដំណោះស្រាយ និង ធ្វើឲ្យអ្នកកាន់តែរឹងមាំ​​ឡើង
) “ខ្ញុំ​​បានធ្វើអ្វីមួយដែលគ្មានអ្នកណាម្នាក់ចង់ធ្វើវានោះឡើយ​”
ទោះបីជាគោលដៅរបស់អ្នកបានធ្វើនោះវាតូចក្តី ធំក្តី វាគឺជាសមិទ្ធផលរបស់អ្នកដែល​​អ្នកផ្សេង​​មិនដែលធ្លាប់ធ្វើ ធ្លាប់គិតថា ចង់ធ្វើ។ នេះជា​​​គោលការណ៍មួយដ៏សំខាន់សម្រាប់ពង្រឹង​​គោលជំហររបស់អ្នកដោយមិនស្ថិតនៅក្រោមចំណុះរបស់អ្នកណាម្នាក់។
) “វាជាកំហុសរបស់ខ្ញុំ
ការទទួលខុសត្រូវលើអ្វីដែលអ្នកបានធ្វើកន្លងមក គឺជា​​ការបង្ហាញនូវគុណសម្បត្តិដ៏ពិសេសរបស់អ្នកគ្រប់គ្រង អ្នកដឹកនាំ។ អ្នកដែលមានការទទួលខុសត្រូវខ្ពស់ អ្នកនោះហើយដែលគេឲ្យតម្លៃ។ សូមកុំបន្ទោសខ្លួនឯង ហើយត្រូវធ្វើឲ្យកំហុសនោះឲ្យកាន់តែប្រសើរឡើងជាងមុន។
) “ខ្ញុំបានចាប់ផ្តើមធ្វើវាហើយ
អ្នកប្រហែលជាធ្លាប់គិតថា ចង់ធ្វើអ្វីមួយនៅថ្ងៃនេះ ថ្ងៃស្អែក នៅ​​ខែក្រោយជាដើម។ ទាំងនេះជាគម្រោងរបស់អ្នកហើយអ្នកត្រូវប្រាកដថា គម្រោង និង វត្ថុបំណងដែលអ្នកចង់ធ្វើត្រូវមានការចាប់ផ្តើមឡើងបន្តិចម្តងៗ ដើម្បីបង្រៀនខ្លួនឯងឲ្យ​​ចេះចាប់ផ្តើមធ្វើអ្វីមួយដោយមិនបង្អែបង្អង់។ កុំភ្លេចចាប់ផ្តើមពីចំណុចងាយស្រួលមុនទើបជាការប្រសើរ។
) “ខ្ញុំពិតជាអស្ចារ្យ
អ្នកប្រហែលជាមិនធ្លាប់ពាក្យនេះចេញពីមាត់មនុស្សគ្រប់គ្នាមកលើអ្នកនោះឡើយ តែមនុស្សម្នាក់ៗពិតជាបានគិតថា ខ្លួនឯងអស្ចារ្យ។ហេតុដូច្នេះ មនុស្សយើងម្នាក់មាន​​លក្ខណៈពិសេស​​រៀងៗខ្លួន​​ដែលជាភាពអស្ចារ្យមួយអ្នកគួរ​​មានមោទនភាពដើម្បីឲ្យខ្លួនអ្នកមានក្តីសង្ឃឹមនៅថ្ងៃខាងមុខ។
) “ខ្ញុំមិនខ្វល់​​ទៅនឹងការគិតរបស់អ្នកដទៃនោះឡើយ
តាមពិតទៅ មនុស្សដែលនៅជុំវិញខ្លួនអ្នក​​អាចយល់ថា អ្នកជាមនុស្សបែបនេះ បែបនោះទៅតាមអ្វីដែលគេវាយតម្លៃ។ យ៉ាងណាមិញ ការប្រើពាក្យនេះជារៀងរាល់ថ្ងៃ គឺដើម្បីរំលឹកខ្លួនអ្នកថា អ្នកធ្វើអ្វីទៅតាមអ្វីដែលអ្នកគិតថា ត្រឹមត្រូវ និង មានតម្លៃសម្រាប់ខ្លួនអ្នកនោះជាការប្រពៃណាស់ទៅហើយ។​​​​
១០) “អ្នកដទៃ​​មិនខុសពី​​ខ្ញុំ​​នោះឡើយ
គេតែងនិយាយថា បើចង់មានសុភមង្គល កុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ។ នេះជាចំណុចសំខាន់មួយព្រោះថា បើពុំដូច្នោះទេអ្នកនឹងយល់ថាខ្លួនអ្នកអស់តម្លៃ។ ជំនួសឲ្យការគិត​​ពីចំណុចអវិជ្ជមានរបស់អ្នកទៅនឹងអ្នកដទៃ អ្នកត្រូវយល់ថា អ្នក​​​មាន​​តម្លៃ ដូចអ្វីដែលអ្នកដទៃមាន​​តម្លៃដូចអ្នកដែរ។
១១) “ខ្ញុំអាចធ្វើវាបាន
ជំហានដំបូង​​មុននឹងអ្នកឈានដល់ស្ថានភាពដ៏លំបាកមួយ កំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមមុខអ្នកត្រូវនិយាយថា អ្នកអាចធ្វើបាន ដោយសារតែអ្នកជឿជាក់ថា អ្នកអាចធ្វើបាន នេះហើយជារឿងដ៏ត្រឹមត្រូវបំផុតមួយ។
១២) “ពេលវេលាកំពុងផ្ដល់ឱកាសឲ្យខ្ញុំ
មនុស្សមួយចំនួនមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញសម្រាប់ខ្លួន​​អ្នកផ្ទាល់ អ្នកត្រូវយល់ពីតម្លៃពេលវេលានេះហើយប្រើប្រាស់វាឲ្យតម្លៃបាញ់ឆ្ពោះទៅ​​រកគោលដៅរបស់អ្នក។
១៣) “ ខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះនោះទេ ប៉ុន្តែគ្មានបញ្ហានោះទេ
ពាក្យមួយឃ្លាគេនិយាយថា គ្មានអ្នកណាម្នាក់ល្អ​​ឥតខ្ចោះ​​នោះទេ ហើយអ្នកក៏ជាបុគ្គលម្នាក់ដែលមិន​​ល្អឥតខ្ចោះនោះដែរ។ ប៉ុន្តែ អ្នកត្រូវចាំថា នោះមិនមែនជាបញ្ហានោះទេ។ បើអ្នកធ្វើមិនបានល្អក្នុងថ្ងៃនេះ អ្នកត្រូវធ្វើឲ្យល្អប្រសើរនៅថ្ងៃស្អែក ធ្វើហើយធ្វើទៀតរហូតដល់ចំណុចមួយដែលជាទីគាប់ចិត្តរបស់អ្នក។
១៤) “នេះជា​​ភារកិច្ចរបស់ខ្ញុំ
មនុស្សភាគច្រើន បានគេចចេញពីទំនួលខុសត្រូវរបស់ខ្លួន ដែលជាការយកលេសមួយដោយគ្មានហេតុផល​​មួយល្អទាល់តែសោះ។ សម្រាប់​​ខ្លួន​​​អ្នកផ្ទាល់ ជីវិតរបស់អ្នក គឺស្ថិតនៅក្នុងដៃអ្នក ហេតុដូច្នេះ អ្នកត្រូវមានទំនួលខុសត្រូវលើគោលដៅជីវិត​​របស់អ្នកចាប់ផ្តើមជាមួយការទទួលខុសត្រូវមួយខ្ពស់ជាងមុន។
១៥) ​”ខ្ញុំត្រូវតែបោះជំហានទៅមុខជានិច្ច​”
រស់នៅក្នុងនាមជាមនុស្សមួយដូចថ្ងៃ​​ម្សិលមិញ នោះប្រហែលមិនមែនជាអ្វីដែលអ្នកត្រូវការនោះឡើយ។ អ្នកត្រូវការផ្លាស់ប្តូរខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ បោះជំហានទៅមុខជាលំដាប់ទាំងការងារ តំណែងតួនាទី ចំណេះដឹង ប្រាក់ចំណូល ។ល។ ហេតុដូច្នេះវាគ្មានអ្វីក្រៅពីតាំងចិត្តធ្វើឲ្យខ្លួន​​នេះតែអភិវឌ្ឍឡើងជាលំដាប់នោះទេ៕