gifs-a.blogspot.com

June 14, 2016

សំណួរជីវិតទាំង៧ដែរអ្នកត្រូវរកចម្លើយឲ្យខ្លួនឯងមុនពេលឈានទៅដល់វ័យ៣០ឆ្នាំ

១) ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក តើខ្ញុំមានរម្មណ៍ពេញចិត្តនឹងជីវិតខ្ញុំពេលនេះឬទេ?   
អ្នកត្រូវចាំថាគ្មានពាក្យថាស្ដាយក្រោយឡើយក្នុងជីវិតមនុស្សដើម្បីចាប់ផ្ដើមសាជាថ្មីពេលអ្នកបរាជ័យ ហេតុដូចនេះអ្នកត្រូវចេះផ្លាស់ប្ដូរខ្លួនឯងចាប់ពីថ្ងៃនេះតទៅ។ប្រសិនបើអ្នកមិនពេញចិត្តនិងជីវិតខ្លួឯងពេលនេះទេ អ្នកត្រូវតែចំណាយពេលគិតឡើងវិញពីរបៀបដែលអ្នកប្រើប្រាស់ពេលវេលាខ្លួនឯង ព្រោះវាគ្មានអ្វីជាក់លាក់ឡើយនៅក្នុងជីវិតមនុស្ស។
២) តើអ្វីជាភារកិច្ចដ៏មានតម្លៃរបស់ខ្ញុំដែលត្រូវធ្វើ?   
នេះអាចជាសំណួរសំខាន់មួយសម្រាប់ជីវិតជា យុវវ័យ​របស់អ្នក តើឥឡូវអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជាប្រយោជន៍។ នៅក្នុងអាជីវកម្មវិញ តើអ្វីដែលអ្នកចង់បងើ្កតឲ្យក្លាយជារបស់ផ្ទាល់ខ្លួនអ្នក ហើយវាមានតម្លែប៉ុណ្ណា?  នៅពេលដែលអ្នកអាចរកឃើញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នក ឬ ទេពកោសល្យរបស់អ្នក នោះអ្នកនិងអាចក្លាយជាអ្នកជំនាញមួយពិតប្រាកដ។
៣) តើនរណាជាអ្នកដែលជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ?
អ្នកត្រូវចេះគិតដល់បុគ្គលជោគជ័យមួយណា មេដឹកនាំមួយណាសហគ្រិនរូបណា ដែលអ្នកស្រលាញ់ខ្លាំងជាងគេហើយ ចង់ក្លាយខ្លូនដូចពួកគេ ត្រូវចេះស្វែងយល់ពីជីវិតពួកគេ បទពិសោធន៍ មកធ្វើជាគំរូផ្ទាល់ខ្លួនអ្នក​ ដើម្បីផ្ដល់ក្ដីសង្ឃឹមបន្តចាប់យកក្ដីស្រមៃរបស់ខ្លួន។
៤) ហេតុអ្វីបានជាខ្ញុំក្រោកនាពេលព្រឹកព្រលឹម?
នេះជាការំលឹកអ្នក តើអ្វីជាគោលបំណងរបស់អ្នក ដែលត្រូវតែតម្រូវភ្ញាក់ពីព្រលឹម។​ ចម្លើយសម្រាប់សំណួរនេះក៏មិនងាយស្រួលឆ្លើយនោះដែរ ប៉ុន្តែអ្នកនៅតែមានគោលបំណងច្បាស់លាស់នៅក្នុងខ្លួន នៅពេលដែលអ្នកមើលឃើញពីគោលបំណងនិងមើលឃើញខ្លួនឯងកាន់តែ ច្រើនអនុភាពដ៏អស្ចារ្យ ជាច្រើនកំពុងរងចាំអ្នក។                                                        ៥) តើខ្ញុំចំណាយពេលវេលាប៉ុន្មានក្នុងមួយថ្ងៃដើម្បីសិក្សា?
អ្នកត្រូវចេះកត់ត្រាខ្លួនឯងតើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ហើយ​អ្នកចំណាយពេលប៉ុន្មានដើម្បីរៀនវា។

៦) តើអ្នកណាដែលខ្ញុំគួរស្រលាញ់ ហើយតើខ្ញុំបានប្រាប់គេឬ បង្ហាញឲ្យឃើញថាខ្ញុំស្រលាញ់គេយឺតពេលឬទេ?
អ្នកមិនត្រូវរំពឹងថាមនុស្សដ៏ទៃយល់ពីអារម្មណ៍របស់អ្នកឡើយសូម្បីតែមិត្តភ័ក្ត និង គ្រួសារពេលខ្លះពួកគេមិនអាច យល់ពីអារម្មណ៍របស់អ្នកនោះទេ។ អ្នកត្រូវតែចេះបង្ហាញឲ្យពួកគេឃើញថាអ្នក ស្រលាញ់ពួកគេប៉ុណ្ណា បារម្ភពីពួកគេប៉ុណ្ណា។
៧) តើអ្វីទៅជានិយមន័យនៃពាក្យជោគជ័យសម្រាប់ខ្លួនខ្ញុំ?
នេះជាសំណួរមួយដែលអាចធ្វីឲ្យជីវិតមនុស្សគ្រប់រូបមានការផ្លាស់ប្ដូរ ព្រោះនៅពេលដែលអ្នកអាចកំណត់និយមន័យពាក្យជោគជ័យឲ្យខ្លួនឯងហើយ នោះវាជាមគ្គុទ្ទេសក៏មួយនាំផ្លូវអ្នក ក្នុងការបង្កើតការសម្រេចចិត្តធ្វើអ្វីមួយប្រកបដោយភាព ត្រឹមត្រូវ។
                                                                

0 comments:

Post a Comment