gifs-a.blogspot.com

June 14, 2016

សាកល្បងវិធីសាស្រ្តខាងក្រោមទាំអ៤នេះដើម្បីបញ្ជៀសខ្លួនឯងពីជម្ងឺខ្ជិលច្រអូស

ភាពខ្ចិលច្រអូសគឺជាទម្លាប់អាក្រក់របស់មនុស្សគ្រប់រូប ហើយភាពខ្ចិលរបស់មនុស្សខ្លួនឯងនេះដែរនឹង អាចក្លាយជាជំងឺរ៉ាំរ៉ៃប្រចាំក្នុងចិត្តអ្នក ពីការធ្វើអ្វីមួយឬការចង់សម្រេចគោលដៅអ្វីមួយរបស់អ្នក ។ ដូច្នោះ នេះជាបញ្ហាដែលអ្នកគួរមានវិធីសាស្រ្តដោះស្រាយឪ្យបានឆាប់រហ័សដើម្បីបញ្ចៀសខ្លួនឯងឪ្យឆ្ងាយពី ជំងឺខ្ចិល ។ ចូរសាកអនុវត្តគន្លឹះសាមញ្ញទាំង៤ខាងក្រោមនេះប្រហែលជាអាចជួយអ្នកឪ្យគេចផុតខ្លះៗពី ជំងឺខ្ចិល ។

១. បង្កើតការលើកទឹកចិត្តឲ្យខ្លួនឯង
ហេតុផលដ៏សាមញ្ញមួយដែលធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សខ្ចិលច្រអូសគឺខ្វះការលើកទឹកចិត្ត នៅ ពេលអ្នកខ្វះការលើកទឹកចិត្តនៅពេលអ្នកធ្វើអ្វីមួយអ្នកអាចនឹងទុកការងារអ្វីមួយដែលអ្នកចង់នោះចោលដោយអ្នកអាច គិតថាវាគ្មានសារសំខាន់។ ដូច្នេះការបង្កើតការលើកទឹកចិត្តសម្រាប់ខ្លូនឯងជាការសំខាន់នឹងមានតម្លៃបំផុតដើម្បីធ្វើឲ្យខ្លួនឯងទទួលបានអ្វីមួយដែលចង់បានអ្វីមួយដែលចង់ បាន។
មានច្រើនរបៀបណាស់ក្នុងការ លើកទឹកចិត្តខ្លូន ឯងដូចជាការរំលឹកខ្លួនឯងនូវគោលបំណងដែលខ្លូនឯងចង់បាន សម្លឹងមើលបុគ្គលដែលនៅជុំវិញ ខ្លូន​ឯងដោយពួកគេសុទ្ធតែមនុស្សពូកែនឹងជោគ ជ័យជាដើម ។
          .ព្យាយាមដើរម្ដងមួយជំហានៗ
កំហុសមួយដ៏ធំមួយនៃមនុស្សយើងគ្រប់រូបនៃមនុស្សយើងគឺព្យាយាមធ្វើការច្រើននូវពេលតែមួយទោះបីជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដែលវាអាចជួយសន្សំ សំចៃពេលរបស់អ្នកក៏ដោយប៉ុន្តែបញ្ហានូវតែមាន។ ការធ្វើដូចនេះអ្នកមិនអាចមើលឃើញនូវកិច្ចការដែលគ្រប់ជ្រុងជ្រោយបាននោះទេដែលពេលនោះហើយអ្នកនឹងមានអារម្មណ៍ថាធុញទ្រាន់ នឹងចាប់ ផ្ដើមលេចឡើងពីក្នុងខ្លួនអ្នកដែលអាចធ្វើឲ្យអ្នកបោះបង់ចោលទៅវិញ នូវអ្វីដែលអ្នកចង់ធ្វើ។ដូច្នះ ការដើរម្ដងមួយជំហានជាវិធីសាស្រ្តមួយដ៏ល្អដែលអាចឲ្យអ្នកមានពេលគ្រប់គ្រាន់ដើម្បើធ្វើវាទោះបីជាវាយូរនឹងទទួលបានជោគជ័យដែរ ដែលនេះដូច អ្វីដែលគេតែងនិយាយថា ខ្ញុំដើរយឺត ប៉ុន្តែខ្ញុំមិន ដើរថយក្រោយនោះទេ។
          .ព្យាយាមបែងចែកការងារពីធំទៅជាបំណែកតូចៗ
មូលហេតុដ៏សាមញ្ញដែលអាចនឹងធ្វើឲ្យអ្នកបង្អង់ពេលក្នុងការធ្វើ កិច្ចការអ្វីមួយគឺបណ្ដាលមកពីកិច្ច ការនោះលំបាកពេក ឬ ចំណាយពេលយូរពេក ដើម្បីធ្វើវា។ ប្រសិនបើដូច្នេះពិតមែនអ្នកអាចបំបែកកិច្ចការទាំងនោះឲ្យទៅជាផ្នែកតូចៗដែលវិធីមួយនេះជួយអ្នកឲ្យមានភាពងាយស្រួលដើម្បីបញ្ចប់វា។
          .ត្រូវចេះរៀបចំយុទ្ធសាស្រ្តសម្រាប់ការងារខ្លូនឯង
ការចេះរៀបចំយុទ្ធសាស្រ្តដើម្បីធ្វើអ្វីមួយជាបច្ចេកទេសដ៏មានសារប្រយោជន៍បំផុតដើម្បីទទួបានភាពជោគជ័យ ហើយវាក៏ជាវិធីមួយដែលជួយឲ្យ យើងយកឈ្នេះលើភាពខ្ចិលច្រអូស របស់ខ្លួនផង ដែលព្រោះអ្នកអាចមើលឃើញផ្លូវរូចហើយ។ ដូច្នេះការរៀបចំយុទ្ធសាស្រ្តឲ្យខ្លូនឯងក្នុងការធ្វើអ្វីមួយ នឹងបង្កើតឥទ្ធិពលវិជ្ជមានដល់ចិត្តរបស់ខ្លូន ឯង និងជំរុញឲ្យខ្លួនឯងចូលក្នុងសកម្មភាពនោះបានកាន់តែច្រើន។

0 comments:

Post a Comment