១.ជជែកគ្នាជានិច្ចកាលតែកុំវែងពេក
កុំរំខានមិត្តរបស់អ្នក
២.និទានរឿងឬនិយាយរឿងកំប្លែងសើចលេង
ដោយកម្រ (បើនិយាយត្រូវឲ្យខ្លី)
៣.មិននិយាយបញ្ចើចបញ្ចើរឲ្យគេតបមកខ្លួនវិញ
៤.ជៀសវាងការនិយាយខ្សិប
ក្នុងចំណោមមនុស្សម្នា
៥.ជៀសវាងការនិយាយពីខ្លួនឯង
៦.ត្រូវហ៊ានទទួលស្គាល់ការពិត
និងបើកចិត្តឲ្យទូលាយនៅពេលដែលពាក្យសំដីមិនប្រយ័ត្នប្រយែងចំនួនត្រូវបានគេប្រើដើម្បីលើកគុណសម្បត្តិនរណាម្នាក់
តែបានប៉ះពាល់ដល់រូបអ្នក
៧.ពេលនិយាយជាមួយនរណាម្នាក់ត្រូវមើលមុខគេ
ដើម្បីឲ្យដឹងថាគេយល់ស្រប់ឬអត់
៨.កុំនិយាយឬស្ដាប់ "ពាក្យនិន្ទា" និង "រឿងអាស្រូវ"
៩.កុំធ្វើត្រាប់គេ
ព្រោះអ្នកដែលត្រូវដែលគេធ្វើត្រាប់តាម រមែងអាម៉ាស់មុខជាធម្មតា
ហើយគេមិនដែលភ្លេចទេនូវភាពអាម៉ាស់នោះ
១០.កុំពោលពាក្យគំរោះគរើយ
ដោយស្រែកឬសំលុតខ្លាំងៗ។ ពាក្យអាក្រក់ៗ និងសេចចេញដោយមិនដឹងខ្លួន ហើយភាពកោងកាច ក៏នឹងកើតឡើងបន្ថែមទៀត
១១.ការសើចលឺៗ
ជាភាពរីករាយសម្រាប់មនុស្សស្ងង់ ឥតសណ្ដាប់ធា្នប់ប៉ុណ្ណោះ អ្នកដែលមានសីលធម៌ល្អ
គេគ្រាប់តែញញឹមតេមិនដែលសើចឡើយ
១២.អ្វីដែលអ្នកនិយាយ
ចូរនិយាយឲ្យច្បាស់ ឲ្យសមរម្យ និងប្រកបដោយស្នាមញញឹម ៕
១០
នាទីមានប្រយោជន៍ ដល់ខួរក្បាល
ជីវិតរស់នៅប្រចាំថ្ងៃ តែងជួបប្រទះ ភាពតានតឹង ស្មុគ្រស្មាញ
ដែលជាហេតុ ធ្វើឲ្យខួរក្បាលមនុស្សច្របូកច្របល់ ។ វិធីដ៏ងាយបំផុត ដ់ម្បីឲ្យខួរក្បាល
មានភាពស្រស់ថ្លា
ឡើងវិញ គឺ មិនចាបាច់ធ្វើអ្វីទាំងអស់ ។ ជារៀងរាល់ថ្ងៃចូរ
ចំណាយ ពេលសម្រាប់ខ្លួនឯង ១០នាទី ក្នុងរយ:ពេល១០នាទីនេះ មិនបាច់ធ្វើអ្វីទាំងអស់ មិនគិតពីអ្វីទាំងអស់
ចូរផ្ដោតអារម្មណ៍តែលើខណ:បច្ចុប្បន្ន តែ ម្យ៉ាងគត់
។ការធ្វើដុច្នេះជាប្រចាំ ជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យខួរក្បលមានភាពស្រស់ថ្លា
ចិត្តស្ងប់ មាំមួន ៕







0 comments:
Post a Comment