តើអ្នកដឹងទេថា ការដេកមួយស្របក់ អាចផ្ដល់ផលប្រយោជន៍អ្វីខ្លះចំពោះអ្នក?
០១) បង្កើនការចងចាំ
ការមានទម្លាប់ដេកមួយស្របក់ អាចធ្វើឲ្យមុខងាររបស់ខួលក្បាលមានភាពប្រសើរទ្បើង ដែលជួយជំនួយដល់ការចងចាំរបស់អ្នកបានល្អ។
០២) អារម្មណ៍ស្រស់ថ្លា
តាមការសិក្សាបានឲ្យដឹងថា ៣៥ ភាគរយទៅហើយនៃមនុស្សពេញវ័យ មានដំណេកតិចជាង ៧
ម៉ោងក្នុងមួយថ្ងៃ ដែលកត្តាទាំងនេះ អាចធ្វើឲ្យពួកគេថយចុះផ្នែកសតិសម្បជញ្ញៈ
និងមានអារម្មណ៍តប់ប្រមល់។ ការសិក្សាដដែរក៏បានឲ្យដឹងទៀតថា ការគេងមួយស្របក់
អាចជួយឲ្យអ្នកជៀសផុតពីបញ្ហាខាងលើ និងទទួលបានអារម្មណ៍ស្រស់ថ្លា។
០៣. បង្កើនផលិតភាព
ការសិក្សាជាច្រើន បានឲ្យដឹងបន្ថែមទៀតថា ការចំណាយពេលត្រឹមតែ ១០ ទៅ ៣០
នាទីជារៀងរាល់ថ្ងៃ ដើម្បីគេងមួយស្របក់ អាចជួយធ្វើឲ្យអ្នកមានទំនុកចិត្ត
និងបង្កើនផលិតភាពខ្ពស់ ក្នុងការធ្វើការងារ៕
August 19, 2016
ហេតុអ្វីចាំបាច់ដេកមួយស្របក់?
8/19/2016 10:48:00 PM
No comments
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment