តិចនិច ប្រើប្រាស់ភ្នែកឱ្យបានត្រឹមត្រូវ និងមិនបង្កជាហានិភ័យ
. គួរសម្រាកខ្សែភ្នែក ដោយការសម្លឹងមើលវត្ថុដែលនៅឆ្ងាយៗរៀងរាល់ 40 – 50 នាទីម្តង ក្រោយពីអានសៀវភៅ មើលវីឌី
អូ ឬទូរទស្សន៍យូរៗរួចមក ។
. គួរតែជ្រើសរើសអានសៀវភៅណាដែលចាំងពន្លឺតិចបំផុត ឬមើលហើយស្រួលភ្នែក ។
. មិនគួរសម្លឹង សម្លក់ ពន្លឺព្រះអាទិត្យចំៗក្នុងរយៈពេលយូរឡើយ។
. ខណៈពេលចេញទៅនៅក្រោមពន្លឺថ្ងៃ ឬខណៈពេលបើកបរម៉ូតូ គួរពាក់វ៉ែនតាខ្មៅដើម្បីកាពារកែវភ្នែក ។
. មិនគួរ ចុច សង្កត់ ឬញី កែវភ្នែកដើម្បីឱ្យបាត់ឈឺដោយមិនចាំបាច់ឡើយ ។
. ការមើលទូរទស្សន៍ គួរអង្គុយឱ្យឆ្ងាយពីអេក្រង់ទូទស្សន៍ប្រមាណជា 4 – 5
ដងនៃទំហំទទឹងរបស់អេក្រង់ទូរទស្សន៍ ។
អេក្រង់ទូរទស្សន៍ដែលតូចជ្រុលពេកអាចត្រូវអង្គុយមើលជិត
ខំប្រឹងសម្លឹងមើលរហូតអាចធ្វើឱ្យខូចភ្នែកបាន ។
. មិនគួរលេងកីឡា ឬហាត់ប្រាណក្នុងឥរិយាបថណាដែលត្រូវគ្រវីក្បាល ឬឱនក្បាលទាបញឹកញាប់ឡើយ ព្រោះអាចធ្វើឱ្យកែវភ្នែកទទួលរងនូវការប៉ះពាល់បាន ។
. ក្នុងខណៈចុះលេងទឹក ឬហែលទឹក គួរពាក់វ៉ែនតាការពារទឹកគ្រប់ពេល ដើម្បីកុំឱ្យក្លរីន ឬកំទេចដីដែលនៅក្នុងទឹកចូលភ្នែក
. មិនគួរទុកសក់វែងបាំងមុខឡើយ ព្រោះសក់នឹងមកបាំងភ្នែកធ្វើឱ្យកាន់តែខំប្រឹងសម្លឹងមើល ។
. គេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់ ។
. មិនគួរអានសៀវភៅពេលជិះនៅក្នុងរថយន្តឡើយ ព្រោះនឹងធ្វើឱ្យកែវភ្នែកខំរេតាមតួអក្សរជានិច្ច ។
. គួរអានសៀវភៅនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ មិនងងឹត និងមិនភ្លឺជ្រុលពេកដែរ ។
. ពិនិត្យសុខភាពកែវភ្នែក និងវាស់ខ្សែភ្នែក យ៉ាងតិចបំផុតមួយឆ្នាំឱ្យបានមួយដង ។
. គួរទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម ជាពិសេសសារជាតិអាហារ និងវិតាមីនដែលចាំបាច់ចំពោះកែវភ្នែក ។
អាហារបំប៉នកែវភ្នែក
អាហារដែលបំប៉នកែវភ្នែក គឺ អាហារដែលមានវិតាមីន A ដូចជា ផលិតផលធ្វើពីសាច់សត្វ
ថ្លើម ទឹកដោះ ខ្លាញ់ដែលចម្រាញ់ចេញពីថ្លើមត្រី
ឬធញ្ញជាតិដែលមានសារធាតុពណ៌បៃតងខ្លាំង ពណ៌លឿងទុំ ដូចជា ត្រកួន ស្លឹកបាស
ប្រូខូលី ល្ហុងទុំ ល្ពៅ មើមការ៉ុត និងបន្លែផ្សេងទៀតជាច្រើន។
តំរូវការសារជាតិអាហារក្នុង 1ថ្ងៃ មិនថាតែកុមារ ឬមនុស្សធំឡើយ
សុទ្ធតែត្រូវការវិតាមីន A
ដែលនឹងទទួលបានពីអាហារផ្សេងៗខាងក្រោមនេះ៖
សម្រាប់កុមារ៖ ត្រូវការអាហារដែលជួយបំប៉នភ្នែក ដូចជា ថ្លើមមាន់ ថ្លើមជ្រូក មើមការ៉ុត ល្ពៅ ស៊ុតក្រហម ស្លឹកបាស ផ្ទី ក្តាមសមុទ្រ ខាត់ណា និងប៊័រ ។
សម្រាប់មនុស្សធំ៖ តំរូវការអាហារដែលជួយថែបំប៉នកែវភ្នែកនោះមានដូចជា ស្លឹកញ ថ្លើមមាន់ ថ្លើមគោ ស្លឹកជីនាងវង ស្លឹកត្រចៀក
ក្រាញ់ ស្លឹកស្អំ ត្រកួន ស្វាយទុំ ល្ហុង និងគួរទទួលទានអាហារឱ្យគ្រប់ទាំង 5 ប្រភេទក្រុម៕
August 24, 2016
តិចនិចប្រើប្រាស់ភ្នែកឲ្យបានត្រឹមត្រូវនិងមិនបង្កជាហានិភ័យ
8/24/2016 10:44:00 PM
No comments
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment