រឿងខ្លីអប់រំផ្លូវចិត្ត «មើមការ៉ុត ស៊ុត កាហ្វេ…»
មនុស្សជាឪពុកដែលជាមេចុងភៅក៏ដើរនាំមុខនាងចូលទៅក្នុងចង្រ្កានបាយ
ចាត់ចែងដាក់ដាំទឹកនៅក្នុងកូនឆ្នាំងចំនួន 3
នៅលើភ្លើងដែលកំពុងឆេះខ្លាំងរហូតដល់ទឹកពុះ។
គាត់ដាក់មើមការ៉ុតចូលទៅក្នុងឆ្នាំងទី១ រួចដាក់ស៊ុតទៅក្នុងឆ្នាំងទី២
និងដួសកាហ្វេដាក់ចូលទៅក្នុងឆ្នាំងទីបី ហើយទុកឱ្យ វាពុះទៅជារឿយៗ
ដោយគ្មានពាក្យអធិប្បាយអ្វីទាំងអស់។
ខាងកូនស្រីហាក់ដូចជាចាប់ផ្តើមមួម៉ៅ និងអស់ក្តីអំណត់ និងទាំងនឹកឆ្ងល់ថា
តើឪពុកកំពុងតែធ្វើអ្វីទៀតផង។ ម្ភៃនាទីបានកន្លងផុតទៅ
ឪពុកក៏បិទភ្លើងចង្រ្កានហ្គាស គាត់ដួសមើមការ៉ុតដែលស្ងោរនោះមកដាក់ក្នុងចាន
ស្រង់ស៊ុតមកដាក់នៅក្នុងចានមួយទៀត និងដួសកាហ្វេមកដាក់នៅក្នុងពែង
ហើយបែរទៅសួរកូនស្រីថា កូនឯងមើលឃើញអ្វីខ្លះ?
កូនស្រីឆ្លើយថា ឃើញមើមការ៉ុត ស៊ុត និងកាហ្វេ។
ឪពុកក៏ប្រាប់ឱ្យកូនយកដៃទៅប៉ះមើមការ៉ុត នាងក៏ដឹងថា វាត្រូវបានស្ងោរឡើងទន់
រួចហើយឪពុកក៏ប្រាប់ឱ្យកូនស្រីគោះបំបែកស៊ុត នៅពេលដែលនាងបកសំបកស៊ុតចេញអស់ហើយ
ក៏បានដឹងថា ស៊ុតមួយគ្រាប់នោះត្រូវបានស្ងោរឆ្អិនហើយ និងចុងក្រោយបំផុត
ឪពុកក៏ប្រាប់ឱ្យកូនស្រីសាកល្បងក្រេបកាហ្វេលមើល។ នាងញញឹម
និងភ្លក្សរសជាតិដ៏ក្រអូបឈ្ងុយនោះ ហើយសួរមួយៗទៅឪពុកថា
តើវាមានន័យថាយ៉ាងម៉េចដែរទៅប៉ា? ឪពុកអធិប្បាយថា
យើងបានធ្វើទៅលើវត្ថុទាំងបីនេះ ដោយលក្ខខណ្ឌតែមួយ នោះគឺ ស្ងោរក្នុងទឹកពុះ
តែលទ្ធផលចេញមកវាបែរជាខុសប្លែកពីគ្នា។
ពីដំបូងមើមការ៉ុតមើលទៅនៅរឹងៗ មិនទន់ជ្រាយឡើយ លុះឆ្លងកាត់ការស្ងោររួចហើយ
វាបែរជាទន់ និងមើលទៅទន់ជ្រាយទៅវិញ។ ស៊ុត ដែលមើលទៅដូចជារាងផុយស្រួយ
មានត្រឹមតែសំបកស្តើងៗរុំព័ទ្ធវត្ថុរាវ ដែលនៅខាងក្នុង
តែទឹកពុះធ្វើឱ្យវត្ថុរាវនោះប្រែក្លាយជាដុំរឹងឡើង។
ខណៈដែលកាហ្វេបែរជាមានលក្ខណៈពិសេសដោយឡែកជាប់រហូតជានិច្ចទៅវិញ
នៅពេលមកជួបទឹកក្តៅពុះ គឺទឹកទៅវិញទេដែលផ្លាស់ប្តូរ។
ចុះរូបកូនវិញជាអ្វីដែរ? (ឪពុកសួរទៅកូនស្រី) នៅពេលសេចក្តីទុក្ខមកដល់ តើកូននឹងត្រៀមខ្លួនទប់ទល់យ៉ាងណា កូនជាមើមការ៉ុត ស៊ុត ឬកាហ្វេ?
ចុះរូបអ្នកវិញ ជាមើមការ៉ុត???
មើមការ៉ុតហ្នឹងមើលទៅរឹងកំព្រឹស
តែនៅពេលត្រូវប្រឈមនឹងសេចក្តីទុក្ខលំបាក(ទឹកក្តៅពុះ)បែរជាទន់ជ្រាយ
គ្មានកម្លាំងកំហែងក្នុងការតស៊ូនឹងសេចក្តីទុក្ខសោកនោះឡើយ។
ឬជាស៊ុត???
តើដួងចិត្តដ៏ទន់ជ្រាយរាវកក្លូករបស់អ្នកនឹងទៅជាយ៉ាងណា
ក្រោយពីត្រូវប្រឈមនឹងសេចក្តីទុក្ខលំបាក ក្តីស្លាប់រស់ ការបែកបាក់ ការលែងលះ
ឬការមើលងាយមើលថោករួចមក
តើបេះដូងរបស់អ្នកនឹងឡើងរឹងច្រងាងដែរឬទេ?ទោះជាសំបកក្រៅរបស់អ្នកនៅដូចមុនដដែលមែន
តែបេះដូង និងចិត្តវិញ្ញាណរបស់អ្នកដែលវាឈឺចុកចាប់នោះ
បានប្រែក្លាយជារឹងប៉ឹងមាំមួនឡើងហើយ។
ឬក៏រូបអ្នកប្រៀបដូចជាកាហ្វេ???
នៅពេលជួបនឹងទឹកក្តៅពុះដែលនាំមកនូវក្តីឈឺចាប់ ក្នុងសីតុណ្ហភាពខ្ពស់បំផុត 100 អង្សានោះ កាហ្វេបែរជាមានរសជាតិល្អឡើងក្នុងគ្រានោះទៅវិញ។
បើរូបអ្នកប្រៀបដូចជាកាហ្វេ នៅពេលសភាវដ៏សែនអាក្រក់បំផុតមកដល់
ក្រៅពីរូបអ្នកអាចចាត់ការជីវិតខ្លួនឯងបានយ៉ាងល្អហើយនោះ
អ្នកនៅអាចធ្វើឱ្យអ្វីៗជុំវិញខ្លួនរបស់អ្នកល្អប្រសើរឡើងបានទៀតផង៕
August 23, 2016
កុំ
8/23/2016 04:36:00 PM
No comments
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment